នាឱកាសបិទយុទ្ធនាការចាក់វ៉ាកសាំងជូនពលរដ្ឋចាប់ពី១៨ឆ្នាំឡើងជុំទី១នៅខេត្តបាត់ដំបងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកានិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអោយដឹងថា កន្លងមកនេះមានប្រជាជនយើងមួយចំនួនតូចដែលបានចាក់វ៉ាក់សាំងនៅតែបាត់បង់ជីវិតបន្ទាប់ពីឆ្លងកូវីដ១៩ដោយសារគាត់មិនព្រមចាក់វ៉ាក់សុំាងគ្រប់ដូសទាំង២លើក ដែលក្រសួងសុខាភិបាលបានកំណត់។
ដើម្បីឱ្យយើងទទួលបានរបាំងការពារសម្រាប់ខ្លួនយើងឱ្យបានត្រឹមត្រូវ ព្រោះបើយើងចាក់បានតែមួយដូសទេ ព្រោះឥឡូវយើងសង្កេតឃើញហើយអ្នកស្លាប់បាត់បង់ជីវិតមួយចំនួនតូចនេះគាត់ចាក់វ៉ាក់សាំងដែរតែគាត់ចាក់អត់គ្រប់ចឹងវាខុសវាអត់គ្រប់ ចឹងសុំឱ្យបងប្អូនយើងមកចាក់ឱ្យគ្រប់ ហើយឈានទៅចាក់ដូសជំរុញ”។
ដើម្បីសុវត្ថិភាពខ្ពស់អាចការពារជីវិតខ្លួនឯងនិងមនុស្សក្បែរខ្លួនបាន សូមបងប្អូនគោរពតាមការកំណត់របស់ក្រសួងសុខាភិបាលទាំងចំនួនដូសទី២និងជំរុញបន្តបន្ទាប់ព្រមទាំងចាក់តាមពេលវេលាដែលបានកំណត់ឱ្យបានគ្រប់ៗគ្នានិងបន្តការពារខ្លួនតាមរយៈ៣ការពារនិង៣កុំទាំងអស់គ្នាបន្ថែមទៀត។