វែណេហ៊្សុយ កាលពីថ្ងៃសៅរ៍បាននិយាយថាគេនឹងព្យួរនូវការចរចារជាមួយនឹងក្រុមប្រឆាំងដែលនឹងត្រូវធ្វើបន្តរនៅចុងសប្តាហ៍នេះ, បន្ទាប់ពីពីទីក្រុង Cape Verde បានធ្វើសត្យាប័ន្យពាណិជ្ជករកូឡុមបៀ Alex Saab ដែលជាអ្នកការទូតវែណសហ៊្សុយអេឡាម្នាក់ ទៅកាន់សហរដ្ឋអាមេរិកពីរឿងលាងលុយកខ្វក់។
សេចក្តីប្រកាសបានធ្វើឡើងដោយសមាជិកសភាគណបក្សសង្គមនិយមលោក Jorge Rodriguez ដែលជាប្រធានក្រុមអ្នកចរចាររដ្ឋាភិបាល។ Rodriguez បាននិយាយថា រដ្ឋាភិបាលវែណេហ៊្សុយអេឡានឹងមិនចូលរួមក្នុងការជជែកគ្នាដែលបានកំណត់នៅថ្ងៃអាទិត្យនោះទេ។ នៅក្នុងខែកញ្ញារដ្ឋាភិបាលវែណេហ៊្សុយអេឡាបានដាក់ឈ្មោះ Saab , ដែលត្រូវបានគេចាប់ខ្លួននៅក្នុងខែមិថុនាឆ្នាំ២០២០នៅពេលដែលយន្តហោះរបស់គាត់បានឈប់ចាក់សាំងនៅ Cape Verde , ជាសមាជិកមួយរូបនៃក្រុមចរចារក្នុងការជជែកគ្នាជាមួយនឹងក្រុមប្រឆាំងនៅមុិកសុិកកូ ជាកន្លែងដែលក្រុមទាំងសងខាងស្វែងរកការដោះស្រាយទំនាស់នយោបាយ។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ Rodriguez បានហៅសេចក្តីសំរេចក្នុងការព្យួរការចរចារគ្នានេះថា ជាការបង្ហាញនូវការប្រឆាំងតវ៉ាទៅនឹងការរំលោភប្រឆាំងដ៏ផ្តេសផ្តាសចំពោះសមាជិកប្រតិភូរបស់យើង លោក Alex Saab Moran ។ មេដឹកនាំក្រុមប្រឆាំងលោក Juan Gaido បានថ្កោលទោសសំេចក្តីសំរេចចិត្តនេះ។
“ វាជាការមិនទទួលខុសត្រូវចំពោះការព្យួរនេះដែលភ្ជាប់ទៅនឹងជំនួយសំរាប់ពួកគេនៅ Mexico ពួកគេបានបញ្ចៀសម្តងទៀតនូវការចូលរួមដើម្បីជាប្រយោជន៍សំរាប់ប្រទេសដែលក្នុងគ្រាបច្ចប្បន្នកំពុងតែរងគ្រោះដោយសារភាពក្រីក្រដែលមានអត្រារហូតដល់ 76,6% “ លោកGaido បាននិយាយព្រមទាំងបន្ថែមទៀតថា លោកនឹងបន្តរដើម្បីស្វែងរកដំណោះស្រាយសរាប់វិបត្តិនៅក្នុងប្រទេស។
នៅក្នុងTwitter ដែលផុសដោយក្រសួងគមនាគមន៍ ,វែណេហ៊្សុយអេឡាបានប្រកាសថាការចាប់បញ្ជូននេះវាស្មើទៅនឹងចំណាប់ខ្មាំង។