BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកស្នើរផ្តល់សំណងដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារដ្រូន

ថ្ងៃអាទិត្យ, 17 ខែតុលា 2021 09:28  គុន ច័ន្ទរដ្ឋា

2021-10-17 09.24.08-2

BBCNews-

រដ្ឋាភិបាលអាមេរិកបានស្នើរផ្តល់សំណងជាហិរញ្ញវត្ថុទៅដល់ក្រុមគ្រួសារនៃមនុស្ស១០នាក់ដែលបានស្លាប់ដោយសារការវាយប្រហារដោយភាន់ច្រឡំនៃដ្រូនរបស់អាមេរិកនៅទីក្រុងកាប៊ុលកាលពីខែកក្កដា។​ អ្នកជំនួយការងារនិងសមាជិកនៃក្រុមគ្រួសារគេ៩នាក់រួមបញ្ចូលទាំងកូនក្មេង៧នាក់បានស្លាប់បាត់បង់ជីវិតដោយសារការវាយរបស់ដ្រូននោះ។

មន្ទីរបញ្ចកោណ(Pantagone)បាននិយាយថា គេក៏បានជួយផងដែរនូវសមាជិកនៃក្រុមគ្រួសារដែលនៅរស់រានមានជីវិតដើម្បីឲ្យបានទៅរស់នៅសហរដ្ឋអាមេរិក។ ការវាយប្រហារនេះបានកើតមានឡើងមុនពេលដែលសហរដ្ឋអាមេរិកបានដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន។ វាកើតមានឡើងចំពេលដែលមានការខំប្រឹងប្រែងបញ្ជូនពលរដ្ឋចេញពីប្រទេសហើយនិងការវិលត្រឡប់មកកាន់អំណាចវិញយ៉ាងឆាប់រហ័សនៃពួកតាលីបងមួយថ្ងៃបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកបំផ្ទុះអត្តឃាតនៅព្រលានយន្តហោះទីក្រុងកាប៊ុលនែពួក IS-K។

ចារកម្មអាមេរិកបានតាមដានរថយន្តអ្នកធ្វើការសង្រ្គោះអស់រយៈពេល៨ម៉ោងនៅថ្ងៃទី២៩ខែកក្កដា ដោយជឿជាក់ថាមានការទាក់ទងទៅនឹងពួកអ្នកប្រយុទ្ធ ISIS-K លោកឧត្តមសេនីយ៍ Kenneth McKenzie បាននិយាយកាលពីខែមុន។ ការស៊ើបអង្កេតបានឃើញរថយន្តរបស់បុរសនោះស្ថិតនៅក្នុងទីធ្លាមួយដែលជាប់ពាក់ព័ន្ធទៅនឹងពួកISIS-K ហើយនឹងចលនារបស់ពួកគេក៏ត្រូវបានរកឃើញដូចគ្នាទៅនឹងការស៊ើបអង្កេតរបស់ក្រុមចារកិច្ចមួយក្រុមទៀតដែលផ្តល់ព័ត៌មានមកដូចគ្នា។

ចំណុចមួយទៀត ដ្រូនស៊ើបការណ៍បានឃើញបុរសនោះបានពាក់ដូចជាគ្រឿងផ្ទុះដាក់ចូលទៅក្នុងរថយន្ត ប៉ុន្តែរបស់ទាំងនោះបែទៅជាធុងទឹកទៅវិញ។ លោកឧត្តមសេនីយ៍ McKenzie បានពិពណ៌នាការវាយប្រហារនេះ។


ថ្ងៃអាទិត្យ, 17 ខែតុលា 2021 09:28  គុន ច័ន្ទរដ្ឋា