សមាគមន៍ប្រជាជាតិអាស៊ីប៉ែកអគ្នេយ៍ (ASEAN) បានយល់ព្រមនឹងអញ្ជើញតំណាងមីយ៉ាន់ម៉ាដែលមិនមានជាប់ពាក់ព័ន្ធនឹងនយោបាយជំនួសលោក មីង អូងលាំង ឲ្យចូលរួមប្រជុំក្នុងកិច្ចប្រជុំអាស៊ាននៅចុងខែនេះ។ នេះជាទង្វើមួយដែលមិនធ្លាប់មានពីមុនមកសំរាប់ប្រទេសទាំង១០ នៅក្នុងប្លុកនេះ អាស៊ានបាននិយាយថាពួកយោធាមិនបានធ្វើការងារឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ចប់នូភាពរំជើបរំជួលនោះទេ។
អាស៊ានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រជុំជាបន្ទាន់មួយនៃរដ្ឋមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃសុក្រ មិនបានឈានទៅដល់ការស្រុះស្រួលគ្នាថា តើពួកយោធានឹងត្រូវបានឲ្យធ្វើជាតំណាងមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលនាថ្ងែ២៦-២៨ឬយ៉ាងណា? ។ ប្លុកនេះបាននិយាយថា មេដឹកនាំយោធាបានបដិសេធមិនព្រមបំពេញនូវលក្ខ័ណ និងកិច្ចសន្យានៃការព្រមព្រៀងគ្នា ព្រមទាំងបន្ថយនូវកំដៅនៃភាពតានតឹង នឹងបានបដិសេធមិនឲ្យតំណាងបេសកជនពិសេសអាស៊ានជួបជាមួយអ្នកស្រី អូងសាន ស៊ូជីទៀតផង។
សេចក្តីថ្លែងការណ៍ ដែលចេញដោយប្រ៊ុយណេ ដែលជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូល បាននិយាយថាស្ថានការណ៍នៅក្នុងមីយ៉ាន់ម៉ា មានផលប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ក៏ដូចជាការឯកភាព ជំនឿជឿជាក់ និងភាពនៅកណ្តាលរបស់អាស៊ាន។ កាលពីខែមេសា អាស៊ានបានជំរុញឲ្យឧត្តមសេនីយ៍ មីង អូងលាំង បញ្ចប់ការបង្រ្កាបដោយអំពើហឹង្សានៅក្នុងប្រទេសនិងដោះលែងអ្នកទោសនយោបាយ។
អ្នកាសែត BBC Jonathan ដែលប្រចាំការនៅទីក្រុងបាងកក បាននិយាយថាសេចក្តីសំរេចចិត្តបញ្ចេញលោក មីង អូងលាំង ពីកិច្ចប្រជុំកំពូល ដែលនឹងចូលរួមផងដែរដោយលោកប្រធានាធិបតី Joe Biden និងមេដឹកនាំពិភពលោកដ៏ទៃទៀត វាជាការបំប៉ើងនៃសេចក្តីសង្ឃឹមរបស់រដ្ឋាភិបាលយោធាដែលចង់បានការទទួលស្គាល់ពីអន្តរជាតិ អាស៊ានមិនបានបញ្ចេញឈ្មោះនូវតំណាងមីយ៉ាន់ម៉ាដែលនឹងចូលរួមប្រជុំក្នុងកិច្ចប្រជុំកពូលនោះទេ៕