BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាល្លឺម៉ង់ៈ គណបក្សសង្គមប្រជាធិបតេយ្យ ,គណបក្សបៃតងនិងប្រជាធិបតេយ្យសេរី ប្រុងប្រៀបនឹងជជែកគ្នាពីរដ្ឋាភិបាលចម្រុះ

ថ្ងៃសៅរ៍, 16 ខែតុលា 2021 07:43  គុន ច័ន្ទរដ្ឋា

photo_2021-10-15_18-40-00 (1)

មេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យ (SPD) កាលពីថ្ងៃសុក្រ បានបោះឆ្នោតជាឯកច្ឆ័នយល់ព្រមដើម្បីជជែកជាផ្លូវការក្នុងការរៀបចំរដ្ឋាភិបាលចម្រុះជាមួយនឹងគណបក្សបៃតង (Green) និងគណបក្សប្រជាធិបតេយ្យសេរី (FDP) ដែលមានកាលវិភាគដើម្បីធ្វើស្រដៀងគ្នាដែរក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនិងថ្ងៃច័ន្ទរៀងៗខ្លួន។ មេដឹកនាំនៃគណបក្ស SPD ដែលជាគណបក្សកណ្តាលនិយមឆ្វេង គណបក្សបៃតង និងគណបក្ស FDP បានផ្តល់នូវអនុសាសន៍ចំពោះគណបក្សរបស់គេថា គួរតែចាប់ផ្តើមជជែកពីការរៀបចំរដ្ឋាភិបាលចម្រុះផ្លូវការមួយហើយ។

“យើងជឿជាក់ថា យើងអាចរៀបបញ្ចូលគ្នានូវកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន” គណបក្សបាននិយាយកាលពីថ្ងៃសុក្រ នៅលើក្រដាសចំនួន១២ទំព័រ ដែលគេបានឃើញ។ អ្វីដែលសរសេរនៅលើក្រដាសនោះបានរៀបរាប់ទៀតថា ការជជែកគ្នាបង្ហាញពីចរិតនៃការទុកចិត្ត ការគោរព និងមានការពិចារណារទៅវិញទៅមក យើងចង់បន្តធ្វើជាបន្តទៅទៀត”។

សេចក្តីសំរេចកាលពីថ្ងៃសុក្រ ជាជំហ៊ានដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅរករដ្ឋាភិបាលសហព័ន្ធថ្មីមួយ ដែលនៅក្នុងប្រទេសអាល្លឺម៉ង់ជាញឹកញយត្រូវការប្រើពេលវេលាជាច្រើនអាទិត្យឬក៏ច្រើនខែ។ ក្រុមអ្នកពិភាក្សាគ្នាមកពីគណបក្សទាំង៣ បានបង្ហាញនូវការអបអរសាទរចំពោះផ្លូវដែលត្រូវធ្វើដំណើរទៅមុខទៀត ដែលគ្រប់ៗគ្នាបានចង្អុលទៅរកឱកាសក្នុងការផ្លាស់ប្តូរជាមូលដ្ឋាន។

គណបក្សបានចាប់ផ្តើមជជែកគ្នាពីលទ្ធភាពក្នុងការរៀបចំរដ្ឋាភិបាលចម្រុះថ្មី អស់រយៈពេលជាងមួយសប្តាហ៍មកហើយ គណបក្ស SPD ដែលបានដឹកមុខគេក្នុងការបោះឆ្នោតនៅអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែកញ្ញា ជាមួយនឹងលទ្ធផល ២៥,៧% លើសគណបក្ស CDU/CSU ដែលបានទទួលសំលេង ២៤,១%៕


ថ្ងៃសៅរ៍, 16 ខែតុលា 2021 07:43  គុន ច័ន្ទរដ្ឋា