BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សឹង្ហបុរីនិងចិនបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏រឹងមាំ,ពិភាក្សាពីមធ្យោបាយដើម្បីពង្រឹងសេដ្ឋកិច្ចដែលងើបឡើងវិញ

ថ្ងៃសៅរ៍, 16 ខែតុលា 2021 07:35  គុន ច័ន្ទរដ្ឋា

photo_2021-10-16_07-03-07 (1)

Singapore- ទីស្តីការរដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយថា នាយករដ្ឋមន្ត្រី Lee Hsiang Loong និងលោកប្រធានាធិបតី Xi Jing ping បានបញ្ជាក់ឡើងវិញនូវចំណងទាក់ទងដ៏រឹងមាំរវាងសឹង្ហបុរីនិងចិន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ទី១៥ ខែតុលា មេដឹកនាំទាំង២បានពិភាក្សាគ្នាអំពីការពង្រឹងសេដ្ឋកិច្ចដែលនឹងងើបឡើងវិញ។ លោក Lee និងលោក Xi បានបញ្ជាក់ឡើងវិញនូវផលប្រយោជន៍ទៅវិញទៅមក ពីការបន្តនូវការប្តូរគ្នានិងកិច្ចសហប្រតិបត្តិការណ៍ ទោះបីជាឱកាសនៃការប្រកួតប្រជែងប្រឈមទៅនឹងជម្ងឺរាតត្បាតកូវីដ១៩ក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលថ្លែងក្នុងសន្និសិទកាសែត ក្រសួងការបរទេសសឹង្ហបុរី បាននិយាយថា មេដឹកនាំនៃប្រទេសទាំង២បានគូសបញ្ជាក់នូវការបន្តឲ្យមានការចម្រើនលូតលាស់ទាំង៣ រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលនិងកិច្ចសហប្រតិបត្តិការណ៍យ៉ាងជិតស្និទ្ធនៅលើគំនិតផ្តួចផ្តើមផ្លូវ១ខ្សែរក្រវ៉ាត់១។ ពួកគេបានជជែកគ្នាពីការពង្រឹងសេដ្ឋកិច្ចដែលងើបឡើងវិញតាមរយៈការពង្រីកនូវកិច្ចសហការរួមគ្នានៃការឆ្លងកាត់ព្រំប្រទល់ និងការតភ្ជាប់ចរន្តនៃការផ្គត់ផ្គង់ ក៏ដូចជាពាណិជ្ជកម្ម ការវិនិយោគ ទីក្រុងឆ្លាត និងបំរែបំរួលអាកាសធាតុផងដែរ។

មេដឹកនាំទាំង២ក៏បានស្វាគមន៍ផងដែរ ពីកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចបៃតងនិងសេដ្ឋកិច្ចតាមប្រព័ន្ធបច្ចេកវិទ្យា។ សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ទាំងលោក Lee និងលោក  Xi បានសម្លឹងឆ្ពោះទៅរកការកោះប្រជុំនៃក្រុមប្រឹក្សារលើកទី១៧នៃក្រុមប្រឹក្សាររួមសំរាប់កិច្ចសហប្រតិបត្តិការណ៍ទ្វេរភាគី។

ពួកគេក៏បានផ្លាស់ប្តូរនូវទស្សនៈនៃការអភិវឌ្ឍន៍នៃតំបន់និងអន្តរជាតិ ព្រមទាំងបានបញ្ជាក់ឡើងវិញនូវចំណងទាក់ទងដ៏រឹងមាំរវាងអាស៊ាននិងចិន ខួបលើកទី៣០នៃទំនាក់ទំនងកិច្ចសន្ទនា៕


ថ្ងៃសៅរ៍, 16 ខែតុលា 2021 07:35  គុន ច័ន្ទរដ្ឋា