BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រៀបចំបណ្ណាល័យតម្កល់ទុកឆ្អឹងសត្វផ្សោត សម្រាប់ឲ្យភ្ញៀវទេសចរទស្សនា

ថ្ងៃសុក្រ, 15 ខែតុលា 2021 17:16  មានជ័យ

photo_2021-10-15_13-50-59 (3) (1) (1)

ដោយសារសត្វផ្សោតបានស្លាប់ជាបន្តបន្ទាប់ម្តងមួយៗ នៅអន្លង់ឈើទាលនៃរមណីយដ្ឋានទេសចរណ៍សត្វផ្សោតព្រះរំកិល ខេត្តស្ទឹងត្រែង មន្ទីរទេសចរណ៍បាន រៀបចំឲ្យមានបណ្ណាល័យសម្រាប់តម្កល់ទុកឆ្អឹងសត្វផ្សោត ដើម្បីបង្វែរទិសឲ្យភ្ញៀវទេសចរទស្សនាសំណាកឆ្អឹងសត្វផ្សោតជំនួសវិញ។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានលើកឡើងថា បើយើងមិនថែរក្សា និងអភិរក្ស សំណាកឆ្អឹងសត្វផ្សោតនេះទេ រមណីយដ្ឋានទេសចរណ៍មួយនេះ នឹងឈានទៅបាត់បង់នៅថ្ងៃអនាគត។ លោកថា មន្ទីរគ្រោងថវិការបស់មន្ទីរ និងថវិកាដែលទទួលបានពីអង្គការដៃគូ និងសប្បុរសជននានា រៀបចំជាបណ្ណាល័យមួយទុកដាក់ឆ្អឹងសត្វផ្សោតនេះសម្រាប់ គាំទ្រដល់វិស័យទេចរណ៍ ដើម្បីថែរក្សានៅរមណីយដ្ឋានអេកូទេសចរណ៍មួយនេះឲ្យឋិតនៅគង់វង្សក្នុងការបម្រើជីវភាពដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ។

ចំណែកលោក ផយ វណ្ណា សមាជិកសហគមន៍រមណីយដ្ឋានទេសចរណ៍សត្វផ្សោតព្រះរំកិលបានគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយលោកនឹងប្រឹងប្រែងអនុវត្តតាមការណែនាំ និងអំពាវនាវបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋ និងប្រជាសហគមន៍នៅក្នុងឃុំនេះ ដើម្បីបរិច្ចាគថវិកាខ្លះៗសម្រាប់យកមកទិញសម្ភារ ដូចជាកញ្ចក់សម្រាប់ដាក់ឆ្អឹងផ្សោតជាដើម។ លោកបន្តថា នេះជាសមិទ្ធផលថ្មី ផ្ដល់ផលប្រយោជន៍រួមទាំងអស់គ្នា នៅពេលដែលយើងរក្សាបាននូវសំណាកឆ្អឹងសត្វផ្សោត វាជាចំណែកមួយជួយទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្ត នៅតំបន់នេះបាន ក្នុងពេលដែលសត្វផ្សោតក្នុងទឹកត្រូវស្លាប់បាត់បង់អស់។

photo_2021-10-15_13-50-58 (2)

photo_2021-10-15_13-50-59

photo_2021-10-15_13-50-59 (4)

អាជីវករ លក់ចំណីអាហារនៅតំបន់រមណីយដ្ឋាន បានទទួលស្គាល់ដែរថា កាលពីដើមឆ្នាំ២០២១ សត្វផ្សោតធំៗ បានស្លាប់ចំនួនពីរក្បាល បច្ចុប្បន្ននៅតែមួយក្បាលប៉ុណ្ណោះ ធ្វើឲ្យប្រជាសហគមន៍ និងអាជ្ញាធរនៅតំបន់នេះ មានការព្រួយបារម្ភខ្លាចសត្វផ្សោតមួយក្បាលនេះស្លាប់បាត់បង់ទៀត ព្រោះនៅតំបន់ខាងលើអន្លង់ផ្សោត មានអ្នកនេសាទឡាវ មកដាក់មងសន្ទូច ជិតអន្លង់អភិរក្សសត្វផ្សោត។ ជាមួយគ្នានោះ ពួកគាត់បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយមានវិធានការចំពោះអ្នកនេសាទផ្សេងៗដែលលួចលាក់ធ្វើនេសាទបង្កផលប៉ះពាល់ការរស់នៅដល់សត្វផ្សោត ជាពិសេសកន្លងមកកូនផ្សោតតូចៗ កើតមករស់មិនបានយូរទេ មានអាយុកាលតែមួយខែឬ២ ខែប៉ុណ្ណោះអាចស្លាប់ទៅវិញ។

សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍ព្រះរំកិលនេះ បានបង្កើតឡើងនៅឆ្នាំ ២០០២ ដោយសហគមន៍មានបម្រើសេវាកម្មទេសចរណ៍ជូនភ្ញៀវជាច្រើន ដូចជាម្ហូបអាហារនិង ជូនភ្ញៀវទស្សនាត្រីផ្សោតជាដើម ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការម្លប់បៃតង-អង្គការសេប៉ា-និងអាជ្ញាធរមូលដ្ឋាន ដោយមានការជូយគាំទ្រពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង៕ (មានជ័យ)

photo_2021-10-15_13-50-58

 


ថ្ងៃសុក្រ, 15 ខែតុលា 2021 17:16  មានជ័យ