BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក-ហ្វីលីពីននឹងធ្វើសមយុទ្ធពេញលេញឡើងវិញចាប់តាំងពីឆ្នាំ២០២២តទៅ

ថ្ងៃសុក្រ, 15 ខែតុលា 2021 13:10  គុន ច័ន្ទរដ្ឋា

សហរដ្ឋអាមេរិកនិងហ្វីលីពីនមានផែនការនឹងវិលត្រឡប់ទៅធ្វើសមយុទ្ធរួមគ្នាពេញលេញឡើងវិញនៅឆ្នាំ២០២២ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំហើយនឹងអញ្ជើញអូស្ត្រាលីនិងអង់គ្លេសធ្វើជាអ្នកសង្កេតការណ៍, ដែលជាសញ្ញាមួយទៀតបង្ហាញដោយរដ្ឋការលោក Biden ក្នុងការជំរុញឲ្យមានចំណងទាក់ទងនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីកនិងដើម្បីប្រឆាំងទៅនឹងការវាតទីរបស់ចិន។

សហរដ្ឋអាមេរិកចង់បង្កើននូវវិសាលភាពនិងភាពស្មុគ្រស្មាញនៃយោធារបស់ខ្លួនជាមួយនឹងហ្វីលីពីនព្រមទាំងមានផែនការចង់អញ្ជើញដៃគូរថ្មីដើម្បីចូលរួមនៅក្នុងសមយុទ្ធនេះ,លោកឧត្តមសេនី៍ John Aquilina មេបញ្ជាការនៃកងទ័ពអាមេរិកប្រចាំនៅឥណ្ឌូ-ប៉ាស៊ីហ្វីកបាននិយាយនៅក្នុងទីក្រុងម៉ានិល។ អង់គ្លេស អូស្ត្រាលី និងជប៉ុនដែលស្ថិតនៅក្នុងចំណោមប្រទេសដែលមានគំនិតដូចគ្នាហើយដែលអាចនឹងចូលរួមនៅក្នុងសមយុទ្ធនេះក្នុងនាមជាអ្នកសង្កេតការណ៍, អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនលោកJose Faustino បានថ្លែងនៅក្នុងឱកាសនោះដែរ។

ចិនមិនបានប្រឆាំងទៅនឹងសមយុទ្ធយោធារបស់ប្រទេសដ៏ទៃនោះទេ ប៉ុន្តែសង្ឃឹមថា ពួកគេនឹងមិនធ្វើដើម្បីដាក់មុខសញ្ញាតម្រង់ទៅប្រទេសទី៣ណាមួយនោះទេ អ្នកនាំពាក្យក្រសួងការបរទេស Zhao Lilian បាននិយាយកាលពីថ្ងៃព្រហស្បត៍ក្នុងសន្និសិទកាសែតប្រចាំថ្ងៃនាទីក្រុងប៉េកាំង។ ខណៈដែលប្រទេសជាច្រើននៅក្នុងអាស៊ីអាគ្នេយ៍មានការព្រួយបារម្ភទៅនឹងការរត់ប្រណាំងផ្នែកសព្វាវុធនៅក្នុងតំបន់ ហ្វីលីពីន បានបញ្ចេញនូវការគាំទ្រពេញទំហឹងចំពោះចលនានេះដោយបាននិយាយថាខ្លួនចង់ឲ្យមានទំនាក់ទំនងការពារជាតិដ៏ល្អជាមួយប្រទេសទាំងអស់នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីក។

នៅក្នុងដើមអាណត្តិរបស់ខ្លួនលោកប្រធានាធិបតី Rodrigo Duterte បានចង់បញ្ចប់នូវសមយុទ្ធយោធាជាមួយនឺងសហរដ្ឋអាមេរិក ខណៈដែលលោកចង់មានទំនាក់ទំនងល្អជាមួយប្រទេសចិន ។ សមយុទ្ធបានបានផ្អាកនៅឆ្នាំ២០២០ ហើយក៏បន្តរផ្អាកដោយសាររោគរាតត្បាតកូវីដ-19។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ,ទោះជាយ៉ាងណាក៏ដោយ, ហ្វីលីពីនបានវិលត្រឡប់ទៅរកសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួនវិញគឺសហរដ្ឋអាមេរិកនៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងសមុទ្ទចិនខាងត្បូង។

T23 (1)


 


ថ្ងៃសុក្រ, 15 ខែតុលា 2021 13:10  គុន ច័ន្ទរដ្ឋា