BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភាពតានតឹងរវាងចិននិងតៃវ៉ាន់កាន់តែកើនឡើងប៉ុន្តែក្នុងទីក្រុងតៃបុិពលរដ្ឋហាក់ដូចជាមិនបារម្ភ

ថ្ងៃសុក្រ, 15 ខែតុលា 2021 11:46  គុន ច័ន្ទរដ្ឋា

Taipei-CNN

ចិនបានបង្កើននូវសម្ពាធកាន់តែខ្លាំងទៅលើតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ,ដោយបានធ្វើការហោះហើរយន្តហោះចម្បាំងជាច្រើនចូលទៅក្នុងដែនអាកាសរបស់ដែនកោះនេះ ដែលជាការបង្ហាញនូវកំលាំងដើម្បីធ្វើការគំរាមកំហែងទៅលើតំបន់ទាំងមូល ។ ប៉ុន្តែនៅតាមទីកន្លែងកំសាន្តនានានៅក្នុងទីក្រុងតៃបុិកាលពីថ្ងៃព្រហស្បត៍ រឿងដែលគេយកមកជជែកគ្នាគឺរឿងផ្សេង ចំណែកឯសក្តានុពលនៃទំនាស់រវាងក្រុងប៉េកាំងនិងដែនកោះនេះគេនាំគ្នាគិតថាវាជារឿងបូរណភាពទឹកដី។

Huang និងChang ,លោកយាយទាំង២ដែលស្ថិតនៅក្នុងវ័យជាង៨០ឆ្នាំ,បាននិយាយថាពួកគាត់ទាំង២និងមិត្តភក្តិដ៏ទៃទៀតបានចំណាយពេលហូបអាហារពេលព្រឹកពិសារតែ និងហាត់ប្រាណ សង្រ្គាមមិនមែនជារឿងដែលពួកគេត្រូវព្រួយបារម្ភពីវានោះទេ,ពួកគេនិយាយ ។ យើងមិនបារម្ភអ្វីទាំអស់, ការគំរាមកំហែងតែងតែកើតមានជានិច្ចជាកាល, យើងមិនខ្វល់ បើសិជាវាអាចកើតមានវានឹងកើតមានយូរណាស់មកហើយ  លោកយាយ Huang បាននិយាយយ៉ាងដូច្នេះ។

ចាប់តាំងពីខែតុលារហូតមកដល់ពេលនេះ ចិនបានបញ្ជូនយន្តហោះចម្បាំងច្រើនជាង១៥០គ្រឿងចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនៃកោះតៃវ៉ាន់ (ADIZ) ដែលតៃវ៉ាន់បានឆ្លើយតបវិញដោយការព្រមានតាមវិទ្យុទាក់ទងមីស៊ីលការពារប្រឆាំងនឹងយន្តហោះនិងបញ្ជូនយន្តហោះឡើងទៅស្ទាក់ផ្លូវ។ កាលពីថ្ងៃទី៩ខែតុលា លោកប្រធានាធិបតីចិន Xi Jing Ping ដែលមិនបានបដិសេធនូវការប្រើប្រាស់ជម្រើសយោធាដើម្បីចាប់យកតៃវ៉ាន់បើសិនជាមានភាពចាំបាច់បាននិយាយថា “ការបង្រួបបង្រួមតៃវ៉ាន់” គឺជារឿងដែលមិនអាចជៀសវាងបាន។

មួយថ្ងៃក្រោយមក លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-Wen បាននិយាយថា តៃបុិនឹងមិនអោនក្បាលទៅក្រោមសម្ពាធរបស់ទីក្រុងប៉េកាំងនោះទេ "គ្មាននរណាម្នាក់អាចបង្ខំតៃវ៉ាន់ឲ្យដើរទៅតាមផ្លូវចិនដែលគូសឲ្យយើងដើរនោះទេ" លោកស្រីបានបន្ថែមទៀតថា វាសនាអនាគតនៃដែនកោះប្រជាធិបតេយ្យមួយនេះនឹងសម្រេចដោយប្រជាពលរដ្ឋរបស់គេដែលមានចំនួន ២៤លាននាក់។

មន្ត្រីតៃវ៉ាន់និងសហរដ្ឋអាមេរិកបាននិយាយជាសាធារណៈដោយធ្វើការប៉ាន់ប្រមាណថា ទីក្រុងប៉េកាំងអាចមានសមត្ថភាពដើម្បីឈ្លានពានតៃវ៉ាន់នៅក្នុងរយៈពេល៦ឆ្នាំក្រោយទៀត ។ ប៉ុន្តែនៅតាមដងផ្លូវនៃទីក្រុងតៃបុិអារម្មណ៍របស់ប្រជាពលរដ្ឋភាគច្រើនមានទំនុកចិត្តនិងនិងគ្មានការព្រួយបារម្ភអំពីរឿងនេះទេ។

T22 (1)


 


ថ្ងៃសុក្រ, 15 ខែតុលា 2021 11:46  គុន ច័ន្ទរដ្ឋា