BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពួកយោធាមីយ៉ាន់ម៉ានឹងមិនអនុញ្ញាតិឲ្យបេសកជនពិសេសអាស៊ានជួបជាមួយ អូងសាន ស៊ូជីទេ

ថ្ងៃសុក្រ, 15 ខែតុលា 2021 08:57  គុន ច័ន្ទរដ្ឋា

2021-10-14t032125z_1_lynxmpeh9d040_rtroptp_3_myanmar-politics-suukyi (1)
ពួកយោធាដែលគ្រប់គ្រងមីយ៉ាន់ម៉ា មិនបានហាមឃាត់បេសកជនពិសេសអាស៊ានក្នុងការទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាទេ ប៉ុន្តែបានហាមឃាត់មិនឲ្យជួបអតីតមេដឹកនាំដែលត្រូវបានគេឃុំឃាំង គឺអ្នកស្រី អូងសានស៊ូជី ពីព្រោះអ្នកស្រីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ អ្នកនាំពាក្យពួកយោធាបាននិយាយ។

ការពន្យារពេលក្នុងការអនុមត្តិយល់ព្រមរបស់អង្គការសហប្រជាជាតិចំពោះ ការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំ អ.ស.ប.របស់ពួករដ្ឋាភិបាលយោធា គឺមានហេតុផលនយោបាយនៅពីក្រោយ អ្នកនាំពាក្យ Zaw  Min Tun បានបញ្ជាក់ ព្រមទាំងនិយាយទៀតថា អ.ស.ប.និងប្រទេសដ៏ទៃទៀត ព្រមទាំងអង្គការទាំងឡាយ “គួរតែជៀសវាងនូវការប្រើស្តង់ដារ២ នៅពេលដែលពួកគេមានការពាក់ព័ន្ធទៅនឹងកិច្ចការអន្តរជាតិ”។

ពាក្យសំដីរបស់អ្នកនាំពាក្យនេះ បានបញ្ចេញដោយក្រុមយោធានៅក្នុងការបូកសរុបមួយកាលពីថ្ងៃពុធទី១៣តុលា ដោយសារតែមានសម្ពាធអន្តរជាតិបង្ខំឲ្យពួកយោធាអនុវត្តនូវផែនការសន្តិភាព៥ចំណុច ដែលបានព្រមព្រៀងដោយ ឧត្តមសេនយ៍ មីង អូងលាំង កាលពីខែមេសា ជាមួយនឹងសមាគមអាស៊ាន។

មីយ៉ាន់ម៉ាបានស្ថិតនៅក្នុងស្ថានភាពគាំងស្តូកទាំងនយោបាយនិងសេដ្ឋកិច្ច ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភះ ដែលបានបញ្ឆេះកំហឹងដល់ក្រុមអ្នកតវ៉ាដែលមិនបានថមថយទាល់តែសោះ ជាមួយនឹងការរៀបចំជាក្រុមអ្នកប្រយុទ្ធដោយក្រុមសុីវិលដើម្បីប្រឆាំងនឹងក្រុមយោធាដែលមានអំណាច។

ការដែលមិនមានសកម្មភាពអ្វីទាំងអស់ទៅលើផែនការរបស់អាស៊ាន វាស្មើនឹងការដើរត្រឡប់ថយក្រោយ ដែលធ្វើឲ្យសមាជិកអាស៊ានខ្លះបានធ្វើការពិភាក្សាគ្នាស៊ីជម្រៅ ក្នុងការមិនបញ្ចូលលោក មីង អូងលាំង ទៅក្នុងកិច្ចប្រជុំកំពូលក្នុងខែនេះ លោក Eryvan Yusof បេសកជនពិសេសអាស៊ាន បាននិយាយកាលពីសប្តាហ៍មុន។

លោកបាននិយាយទៀតថា កាលពីដើមអាទិត្យនេះ លោកកំពុងតែពិភាក្សារជាមួយគ្រប់ភាគីទាំងអស់នៅក្នុងមីយ៉ាន់ម៉ា ដោយមិនបានកាន់ជើងខាងណាឡើយ ហើយកំពុងតែរង់ចាំការធ្វើទស្សនកិច្ច។

អ្នកនាំពាក្យពួកយោធាបាននិយាយផងដែរ អំពីប្រព័ន្ធយុត្តិធម៌មីយ៉ាន់ម៉ា ថាត្រឹមត្រូវ មានឯករាជ្យ ហើយនឹងដោះស្រាយរឿងក្តីរបស់អ្នកស្រី អូងសាន ស៊ូជីទៅតាមច្បាប់៕


ថ្ងៃសុក្រ, 15 ខែតុលា 2021 08:57  គុន ច័ន្ទរដ្ឋា