BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 21:43  ហេង សំណាង

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រតិបត្តិការខាងលើកម្លាំងបានធ្វើនៅស្នាក់ចំណុចរោងកម្មករក្នុងការដ្ឋានបុរីប៉េងហួតស្ថិតនៅភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញវេលា ម៉ោង១៤និង០០នាទីថ្ងៃទី១៤ខែតុលាឆ្នាំ២០២១។

photo_2021-10-14_21-37-36

ជនសង្ស័យចំនួន០៤នាក់៖ ១- ឈ្មោះ លៀប ឡាញ់( ហៅ ក្លូ ) ភេទប្រុសអាយុ ១៨ ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់។ ២- ឈ្មោះ រឹម ចាន់ រាភេទប្រុសអាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករក្នុងការដ្ឋានបុរីប៉េងហួតស្ថិតនៅភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។៣- ឈ្មោះ ម៉េង ឆេងភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករក្នុងការដ្ឋានបុរីប៉េងហួតស្ថិតនៅភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។៤- ឈ្មោះ សុត សុផល ( ហៅ តើក ) ភេទប្រុសអាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករក្នុងការដ្ឋានបុរីប៉េងហួតស្ថិត នៅភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ ។

photo_2021-10-14_21-37-42

វត្ថុតាងចាប់យកមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ថង់តូច,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន,ទូរស័ព្ទដៃម៉ាក OPPO ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង ។បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងបានកសាងសំណុំរឿងបញ្ជូនមកធ្វើការសាកសួរបន្តនៅអធិកាដ្ឋាននគរបាលខណ្ឌដង្កោដើម្បីអនុវត្តបន្តតាមនីតិវិធី៕


ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 21:43  ហេង សំណាង