បន្ទាយមានជ័យ៖នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទីកម្លាំងអធិការដ្ឋាន នគរបាលស្រុកមង្គលបូរីបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំល្វាស្រុកបវិលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធករណីកំហែងយកទូរស័ព្ទរបស់ព្រះសង្ឃតាមទីវត្តអារាមផ្សេងៗពីគ្នាក្នុងស្រុកមង្គលបូរី ។
លើកទី១- នៅវេលាម៉ោង២០និង២០នាទីថ្ងៃទី២០.០៩.២០២១ ជនសង្ស័យសង្ស័យបានកំហែងយកទូរស័ព្ទចំនួន០១គ្រឿងនិងកំព្យូទ័រយួរដៃមួយគ្រឿងនៅក្នុងកុដិ ព្រះសង្ឃវត្តកោះកែវភូមិកោះកែវ ។
លើកទី ២-នៅវេលាម៉ោង២២០៥នាទីថ្ងៃទី១០.១០.២០២១បានកំហែងយកទូរស័ព្ទចំនួន០៣គ្រឿងក្នុងកុដិព្រះសង្ឃវត្តបឹងត្រាវភូមិបត់ត្រង់ធំលិច ។លើកទី៣- នៅ វេលាម៉ោង២០.០០នាទីថ្ងៃទី១២.១០.២០២១ បានកំហែងយកទូរស័ព្ទចំនួន០២គ្រឿងក្នុងកុដិព្រះសង្ឃវត្តរោងគោភូមិរោងគោដើម ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាក្រុមខ្លួនពិតជាបានប្រព្រឹត្តិ្តអំពើកំហែងយកទូរស័ព្ទពិតប្រាកដមែន។ជនសង្ស័យរួមមាន១. ឈ្មោះគ្រី ម៉ៅ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិ ក្បាលស្ពានឃុំល្វាស្រុកបវិលខេត្តបាត់ដំបង។ ២.ឈ្មោះ ហ៊ាងឆានុនភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិអូរស្បែប្រើសឃុំអំពឹលប្រាំដើមស្រុកបវិលខេត្តបាត់ដំបង។៣.ឈ្មោះ ឈុនសាវអិនភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិម៉ាកឃ្លឿឃុំព្រៃខ្ពស់ស្រុកបវិលខេត្តបាត់ដំបង ។វត្ថុតាងដកហូតមាន៖-ទូរស័ព្ទ០៣ គ្រឿង,អាយផេត០១ គ្រឿងកាំភ្លើងខ្លីបាញ់គ្រាប់កង់០១ ដើម, - កាំបិតសាំ ម៉ូ រ៉ៃ ០១ ដើមថ្នាំ ញៀន ចំនួន ០៩កូនថង់(ម៉ា ទឹកកក )-កូន ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន។ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី៕