បាត់ដំបង៖អនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកម្លាំងអធិការដ្ឋាននគរបាលស្រុក សំពៅលូនដែលមានលោកវរសេនីយ៍ទោទឹមវិឆ័យជាអធិការនគរបាលស្រុកដឹកនាំកម្លាំងសហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ដែលមានលោកវរសេនីយ៍ឯកប្រាក់សាយជាមេបញ្ជាការរួមជាមួយកម្លាំងវរ:លេខ១និងកម្លាំងវរៈ សេនា តូចលេខ៥៣៣ប្រចាំការតាមមាត់អូរព្រំដែនចំណុច ខាងលើបង្ក្រាបករណីការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន(ចូលទៅក្នុងប្រទេសថៃ)១ករណី។
ប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២១វេលាម៉ោង០៥និង១៥នាទីនៅចំណុចដីថៃជាប់មាត់អូរព្រំដែនកម្ពុជា-ថៃជាប់ភូមិសាស្ត្រក្រុមទី០៧ភូមិគីឡូ១៣ឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង ។ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់ចំនួន០១នាក់ឈ្មោះ អូន ចេវ ភេទប្រុសអាយុ៤៥ឆ្នាំមានទីលំនៅស្នាក់ភូមិគីឡូ១៣ឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។ក្នុងខណៈដែលមេខ្យល់ខាងលើនាំពលរដ្ឋចំនួន០២នាក់គឺ៖១.ឈ្មោះសំ ចាន់រ៉ាភេទប្រុសអាយុ ២៥ ឆ្នាំមានទីលំនៅ ភូមិអន្លង់ចារឃុំព្រះស្ដេចស្រុកពាមជរ ខេត្តព្រៃវែង។២. ឈ្មោះ ភឿក ពិសិដ្ឋ ភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិជ្រួលឃុំកន្សោមអកកំពង់ត្របែកខេត្តព្រៃវែង។នៅពេលនេះមេខ្យល់ខាងលើនគរបាល ស្រុកសំពៅ លូន បានរៀបចំបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី។ចំពោះពលរដ្ឋទាំង០២នាក់បានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាមុនឱ្យវិល ត្រឡប់ទៅមូលដ្ឋានវិញ៕