BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នគរបាល ស្រុកកំរៀងបង្ក្រាបគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់អនុវត្តតាមច្បាប់

ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 20:20  ហេង សំណាង

បាត់ដំបង៖អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាតគឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រីកុយ ហៀ ងស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមកែវ សុជាតិព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ទោវេ គឹមចត់អធិការនគរបាលស្រុកកំរៀងដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល ស្រុកកំរៀងបង្ក្រាបករណីរក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។

photo_2021-10-14_20-16-30

ប្រតិបត្តិការខាងលើសមត្ថកិច្ចធ្វើនៅ ថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទីនៅចំណុចក្រុម០៩ភូមិ ស្រះទឹកថ្មីឃុំតាក្រីស្រុកកំរៀងខេត្តបាត់ដំបង ។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់១.ឈ្មោះ សល់ ភា រ៉ា ន់ភេទប្រុសអាយុ ២១ ឆ្នាំមានទីលំនៅភូមិស្រះទឹកថ្មីឃុំតាក្រីស្រុកកំរៀងខេត្តបាត់ដំបង និង ២.ឈ្មោះ សល់ចិនភេទប្រុសអាយុ២៤ឆ្មាំរស់នៅ ភូមិ ស្រះ ទឹកថ្មីឃុំតាក្រីស្រុកកំរៀងខេត្តបាត់ដំបង ។
វត្ថុចាប់យកបានរួមមាន៖ ថ្នាំ ញៀន ប្រភេទមេតំ ហ្វេតា មីន(ម៉ាទឹកកក ICE)ចំនួន០៤ថង់និង ០៤កំណាត់-ជ ញ្ចឹ ងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១-ទូរ សព្ទ័ដៃចំនួន ០២គ្រឿង-ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀននិងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកបានរៀបចំបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី៕

photo_2021-10-14_20-16-44


 


ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 20:20  ហេង សំណាង