BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជានិងក្រសួងបរិស្ថានជួបប្រជុំការងារដើម្បីស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់និងការទន្រ្ទានកាន់កា

ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 17:45  ហេង សំណាង

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងជាក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្រ្កាប ការទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បានដឹកនាំក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្រ្កាប ការទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជួបប្រជុំជាមួយ ឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅសាលប្រជុំប្រាជ្ញស៊ុន នៃទីស្តីការក្រសួងបរិស្ថាន ដោយមានសមាសភាពចូលរួមសរុបចំនួន ៣០នាក់។

photo_2021-10-14_17-32-17

បន្ទាប់ពីបានណែនាំសមាសភាពក្នុងអង្គប្រជុំ ភាគីទាំងពីរបានលើកឡើងអំពីយន្តការមួយចំនួនដូចខាងក្រោម ៖
១-ចុះតាមបណ្តាខេត្តគោលដៅមួយចំនួនជាមួយគ្នា ដើម្បីស្រាវជ្រាវលើបញ្ហាដែលបានកើតឡើងកន្លងមក និងកំណត់អត្តសញ្ញាណជនខិលខូច ដើម្បីចាត់វិធានការតាមច្បាប់។
២-បង្កើតយន្តការចែករំលែកព័ត៌មាន ដើម្បីការពាររាល់សកម្មភាពទន្រ្ទានគ្រប់រូបភាព។
៣-សហការចែករំលែកលើការងារប្រមូលព័ត៌មាន ស៊ើបអង្កេត ចងក្រងមុខសញ្ញាប្រព្រឹត្តបទល្មើស និងមេក្លោងនៅពីក្រោយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

photo_2021-10-14_17-32-17 (5)

 

photo_2021-10-14_17-32-17 (4)

 

photo_2021-10-14_17-32-17 (3)

 

photo_2021-10-14_17-32-17 (2)


 


ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 17:45  ហេង សំណាង