BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ករណីឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះលក់កង់មួយកន្លែង បំផ្លាញសម្ភារៈមួយចំនួន នៅខណ្ឌ៧មករា

ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 17:37  ហេង សំណាង

photo_2021-10-14_17-26-55 (1)

រាជធានីភ្នំពេញ ៖ ករណីគ្រោះអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្ទះលេខ២៩ ផ្លូវលេខ១៨២ ក្រុម៤៣ ភូមិ៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញសម្ភារៈមួយចំនួន។ 

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ យូ មួយហ៊ាង ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់កង់គ្រប់ប្រភេទ ហើយចំពោះមូលហេតុ នៃការឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះផ្ទះ ដែលធ្វើពីថ្មបេតុង មានទំហំ ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ខូចខាតសម្ភារៈឆេះគ្រឿងកង់ក្មេងប្រហែលជា ៣០% ប៉ុន្តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តជំនួយមកផ្សារទំនើបអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១និង០០នាទី យប់រំលងអាធ្រាតនាថ្ងៃដដែល៕

photo_2021-10-14_17-27-00

photo_2021-10-14_17-26-59

photo_2021-10-14_17-26-56

 


ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 17:37  ហេង សំណាង