BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនសមយុទ្ធយោធាក្នុងការហោះហើរ គឺដើម្បីការពារតៃវ៉ាន់

ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 08:27  គុន ច័ន្ទរដ្ឋា

Beijing-

មន្ត្រីចិនបាននិយាយកាលពីថ្ងៃពុធថា ការកើនឡើងនៃសមយុទ្ធយោធារបស់ចិននិងបេសកកម្មយន្តហោះចម្បាំងនៅជិតកោះតៃវ៉ាន់,ដែលនាំឲ្យមានការព្រួយបារម្មណ៍នៅជុំវិញតំបន់,វាមានសារៈសំខាន់ណាស់ក្នុងការការពារនូវអធិបតេយ្យភាពនិងបូរណភាពដែនដីជាតិ ។យោធាចិនបានហោះហើរយន្តហោះចំបាំងចំនួន ៥៦ គ្រឿងនៅទិសនិរតីនៃកោះតៃវ៉ាន់ជារៀងរាល់ថ្ងៃកាលពីដើមខែនេះ ,កំណត់ត្រាជារៀងរាល់ថ្ងៃក្នុងរយៈពេល៤ថ្ងៃក្នុងយុទ្ធនាការដាក់សម្ពាធនេះ មានចំនួនយន្តហោះរហូតដល់ទៅ149គ្រឿង។ ការហោះហើរគ្រប់ពេលស្ថិតនៅក្នុងដែនអាកាសអន្តរជាតិ ,ប៉ុន្តែសកម្មភាពទាំងអស់នេះ បានធ្វើឲ្យមានការកើនឡើងនូការការភ័យខ្លាច ដែលអាចបណ្តាលឲ្យមានការភាន់ច្រឡំណាមួយដែលនឹងបង្ករនូវភាពតានតឹងដោយអចេតនានៅក្នុងតំបន់។

តៃវ៉ាន់មើលឃើញថាទង្វើររបស់ចិនគឺជាការគំរាមកំហែង ដែលនឹងនាំឲ្យការអះអាងរបស់ចិនថាកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ស្ថិតនៅក្រោមការការពារនៃយោធារបស់ចិនវាជារឿងមួយដែលមានសារៈសំខាន់។ ភាគីទាំងសងខាងបានបែកចេញពីគ្នាចាប់តាំងពីសង្រ្គាមស៊ីវិលនៅក្នុងឆ្នាំ1949 ហើយមិនដែលមានទំនាក់ទំនងជាផ្លូវការជាមួយគ្នានោះទេ។ “គោលបំណងនៃការធ្វើសមយុទ្ធនេះ,ដែលជាមូលដ្ឋាន, គឺការថែររក្សារការពារនូវផលប្រយោជន៍របស់ប្រជាជនចិន និងផលប្រយោជន៍របស់ប្រជាជនទាំង២រួមទាំងតៃវ៉ាន់ច្រកតៃវ៉ាន់ផងដែរ”
“ សមយុទ្ធរបស់កងទ័ពប្រជាជនចិន គឺជាសកម្មភាពដ៏ចាំបាច់ដើម្បីការអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ជាតិ “ លោកMa បាននិយាយប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំង។

Ma  បានស្តីបន្ទោសរដ្ឋាភិបាលតៃវ៉ាន់ដែលកើតចេញមកពីការបោះឆ្នោតដោយប្រជាធិបតេយ្យ ដែលមានទំនោរទៅរកការប្រកាសឯករាជ្យ និងទំនាក់ទំនងជាមួយកំលាំងខាងក្រៅដែលនាំឲ្យមានភាពតានតឹងកាន់តែខ្លាំង។ អ្នកសង្កេតការណ៍ពីខាងក្រៅបានិយាយថា សមយុទ្ធយោធានរះ មានគោលបំណងដើម្បីធ្វើឲ្យសមត្ថភាពនៃការការពារខ្លួនរបស់តៃវ៉ាន់ថយចុះ ខ្ទេចខ្ទាំ និងបណ្តាលឲ្យទឹកចិត្តរបស់ពលរដ្ឋតៃវ៉ាន់ងាកមកប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួនតាមរយះសង្រ្គាមចិត្តសាស្ត្រមួយ។

ការស្ទាបស្ទង់មតិជាសាធារណៈបានបង្ហាញថា មតិភាគច្រើនដ៏លើសលុបនៃប្រជាពលរដ្ឋតៃវ៉ាន់មានការពេញចិត្តក្នុងការថែររក្សារលក្ខ័ណនៃឯករាជ្យដ៏ពិតប្រាដមួយ ដោយមិនចុះញ៉មទៅនឹងការទាមទាររបស់ចិនក្នុងការធ្វើនយោបាយបង្រួបបង្រួមជាតិ។ លោកស្រីប្រធានាធិបតី Tsai Ing-Wen កាលពីថ្ងៃអាទិត្យ បានប្តជ្ញាចិត្តថានឹងការពារកោះមួយនេះពីការដាក់សម្ពាធរបស់ចិន បន្ទាប់ពីមានភាពតានតឹងជាមួយនឹងក្រុងប៉េកាំងដែលមិនធ្លាប់មានពីមុនមក។

12(12)


 


ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 08:27  គុន ច័ន្ទរដ្ឋា