BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អតីតតារាកំប្លែងល្បីឈ្មោះ លោកតា ពុយហ្សូ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់

ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 07:27  ហេង សំណាង

ភ្នំពេញ៖ តាមទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានបង្ហោះព័ត៌មានថា លោកតា ពុយហ្សូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរសារជាថ្មី និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅបន្ទប់ សង្គ្រោះបន្ទាន់ (ICU) នៃមន្ទីពេទ្យរូយ៉ាលភ្នំពេញ ។

អ្នកនាង ស៊ូ វណ្ណថា ត្រូវជាកូនស្រីបង្កើត និងជាអ្នក មើល  ថែផ្ទាល់ លោក ពុយហ្សូ បានផ្ដល់បទសម្ភាសន៍ថា ឪពុករបស់ ខ្លួនដែលមានវ័យជិយ ៨០ឆ្នាំ បាន មក សម្រាក ព្យាបាល  នៅមន្ទីរ ពេទ្យរ៉ូយ៉ាល់ភ្នំពេញ ប្រមាណ៤ ថ្ងៃមក ហើយ ពោល គឺចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ មក ។
ហើយចំពោះអាការៈ គឺលោកតា ពុយហ្សូ  មានអាការៈ ក្អក និងហត់ខ្លាំង មានពេល ខ្លះក្អក ដង្ហក់  រហូត ចង់ស្ទះម្ដងៗថែមទៀតផង ។ ហើយការណ៍ដែលធ្វើឱ្យតារាកំប្លែង ពុយហ្សូ ជា ឪពុកធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរ និងត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់បែបនេះ គឺដោយ សារ តែ លោកមានជំងឺ រលាក សួត និងរលាក តម្រង រោម ។

45(45)-1

គួរបញ្ចាក់ថា កាលពីជាង១០ឆ្នាំមុន លោក ស៊ូ សាវ៉ាង ហៅតា ហ៊្វុយសូធ្លាប់មានជំងឺរបេងម្ដងរួចមកហើយ ក្រោយមកក៏ស្រាប់តែកើតជំងឺរលាកសួត និងរលាកតម្រងរោម ។
អ្នកនាង ស៊ូ វណ្ណថា បានអះអាងថា ឪពុករបស់ ខ្លួនពេល នេះ គឺស្ថិត ក្នុង សភាព  ធ្ងន់ធ្ងរ នៅមិនទាន់ដឹងថា ពេល ណា  អាចចេញពីមន្ទីរពេទ្យបានឡើយ ហើយ ក្រុម គ្រូពេទ្យក៏ កំ ពុង  ពិនិត្យតាមដានបន្ត ។

44(44)

សូមជម្រាបថា លោក ស៊ូ សាវ៉ាង ហៅតា ហ៊្វុយសូ ជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ជាពិសេស នៅ ក្នុងទសវត្ស៩០ និង ២០០០ រហូតមកដល់ទល់នឹងធ្លាក់ខ្លួនឈឺនៅឆ្នាំ២០០៧ ។ លោកបានបន្សល់ទុកស្នាដៃជាច្រើននៅក្នុងវិស័យសម្ដែងទាំងភាពយន្តខ្នាតតូច-ធំ និងកំប្លែងផងដែរ ។ លើស ពីនេះ សិល្ប ករ ជើងចាស់លោកតា ពុយហ្សូ និងភរិយា បានចំណាយពេលវេលាកម្លាំង កាយចិត្តជាច្រើន  ដើម្បី បណ្ដុះ  បណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង និងអ្នក ស្រឡាញ់ សិល្បៈ ដោយ ពុំគិត ការតប ស្នងថែមទៀតផង ៕


ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 07:27  ហេង សំណាង