កណ្តាល ៖ ថៅកែការ៉ាស់សាំង៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីលក់សាំងមិនគ្រប់លីត្រជូនអតិថិជន ហើយថែមទាំងបន្លំគុណភាពបច្ចប្បន្នជនសង្ស័យទាំង៣រូបត្រូវបានសមត្ថកិច្ចបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលហើយនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍បង្ហើបអោយបានអោយដឹងថា ដោយសារមានការប្តឹងពីអតិថិជនទៅកាន់សមត្ថកិច្ចច្រើនដងចំពោះភាពមិនប្រក្រតីនៃស្ថានីយ៍ចាក់សាំងមួយចំនួនចំពោះការលួចចំណុះលីត្រនិងគុណភាពផងនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២១ក្រុមគណៈកម្មាធិការចម្រុះរួមមានកាំកុងត្រូលប្រចាំខេត្ដកណ្តាលនិងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូចាន់ធឿន និងស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្តាល។
ក្រោយពិនិត្យរួចទើបឃើញថា មានមិនភាពមិនប្រក្រតីមួយចំនួនផងសមត្ថកិច្ចក៍សម្រេចធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងខាងលើដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។
ក្នុងនោះជនសង្ស័យរួមមានទី១៖ ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ។
ទី២៖ ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ ។
និង ទី៣៖ ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ ។
តាមសក្សីបានបញ្ចាក់ថាដេប៉ូ ម៉ាក់ ម៉ីម៉ី ប្រេងសាំងធម្មតាខ្វះ៧លីត្រក្នុង១០០លីត្រ ។ ប្រេងសាំស៊ុបពែរខ្វះ៨,៨លីត្រក្នុង១០០លីត្រ និងប្រេងម៉ាស៊ូតខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ ។
ចំណែកដេប៉ូ ចាន់ ធឿន រកឃើញ ប្រេងសាំងធម្មតា ខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ ។ ប្រេងសាំងស៊ុបពែរខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ និង ប្រេងម៉ាស៊ូតខ្វះ៦,១៥លីត្រក្នុង១០០លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទសៀលទៅលើដៃបូមប្រេងឥន្ទនៈនិងផ្អាកជាបណ្តោះអាសន្នូវអាជីវកម្មរបស់ដេប៉ូ ប្រេងឥន្ទនៈទាំង២នេះ។
តាមការបញ្ចាក់ពីសមត្ថកិច្ចបានដឹងបន្តថាក្រោយពីការណែនាំរួចមកសមត្ថកិច្ចបានរៀបចំបិតសៀលដើម្បីរៀបចំរបាយជូនថ្នាកលើដើម្បីចាត់ការតាមច្បាប់តែក្រុមជនម្ចាស់ស្ថានីយ៍ទាំងនោះមិនបានសហការជាមួយក្រុមសមត្ថកិច្ចឡើយលុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ហ៊ុង សុខហ៊ាង បានមកដល់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ ធឿន របស់ខ្លួនហើយក៏បានយកកន្ត្រៃមកធ្វើការកាត់ផ្តាច់ខ្សែលួស ឬសៀលដើម្បីធ្វើការបើកលក់អាជីវកម្មរបស់គាត់ជាធម្មតាវិញ។
ចំណែកឈ្មោះ ថូ សុផាត នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានយកកន្ត្រៃមកកាត់ខ្សែលួស ឬសៀលដែលសមត្ថកិច្ចបានបិទនោះដើម្បីបើកលក់អាជីវកម្មជាធម្មតាវិញដែរ។ ភ្លាមៗនោះ ក្រុមគណៈកម្មាធិការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀតនិងនាំខ្លួនជនទាំង៣នាក់នោះមកស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីធ្វើការសាកសួរតែម្តង ។
ខណៈនេះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរៀបចំបញ្ជូនថៅកែហាងការ៉ាស់សាំងទាំង៣រូបទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលនារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដើម្បីបន្តនីតិវិធីច្បាប់ ។