សូមចូលរួមអបអរសាទរ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ត្រូវបានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ទំនុកចិត្តតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពត
ខ្ញុំបាទ និងសហការីនៃបណ្តាញព័ត៌មាន Beetube News សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជាជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមប្រោសប្រទានសព្ទសាធុការពរជ័យបវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ជូនឯកឧត្តមនិងលោកជំទាវនិងបុត្រាបុត្រីចៅប្រុស ចៅស្រី សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនក្លៀវក្លា ប្រាជ្ញាញាណភ្លឺថ្លាជាដរាបជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបន្តដឹកនាំមន្ត្រីរាជការ និងប្រជាជននៅទូទាំងខេត្តកំពត ឆ្ពោះទៅរកការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គោរពជូនពរពីខ្ញុំបាទ ប៉េះ គឹមស្រ៊ាន និងសហការីនៃបណ្តាញព័ត៌មាន Beetube News ។