នារសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បានអញ្ចើញជាអធឹបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពតនារសៀលថ្ងៃនេះ ដែលតាមព្រះរាជក្រិត្យគឺឯកឧត្តម ម៉ៅ ធនិន នឹងមកកាន់ដំណែងជាអភិបាលខេត្តកំពតនេះនិងឯកឧត្តម ជាវ តាយ និងត្រូវផ្ទេរទៅកាន់អភិបាលខេត្តពោធិ៍សាត់ ។
នៅក្នុងពិធីប្រកាសចូលកាន់ដំណែងនាសាលាខេត្តកំពតនារសៀលនេះសង្កេតឃើញថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាលនិងមន្ត្រីថ្នាក់ជាច្រើនរូបដែលបានចូលរួមក្នុងពិធីនេះ ។