Kuala Lumpur-
ម៉ាលេស៊ីមានសង្ឃឹមថា អាស៊ាននឹងមានគំនិតដូចគ្នាទៅលើរឿងកិច្ចព្រមព្រៀងដៃគូរសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វីកដែលមានអាមេរិក អង់គ្លេស អូស្ត្រាលី,រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលេស៊ីបាននិយាយយ៉ាងដូច្នេះ កាលពីថ្ងៃអង្គារ៍ទី១២។ សម្ព័ន្ធភាពដែលគេស្គាល់ថាជា AUKUS ,បានប្រកាសកាលពីខែមុន ដែលគេបានឃើញអូស្ត្រាលីបានទទួលនូវបច្ចេកវិទ្យា ដើម្បីដាក់ពង្រាយនាវាមុជទឹកដែលដើរដោយឋាមពលនុយគ្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងគោលបំណងឆ្លើយតបទៅនឹងការកើនឡើងនៃអំណាចរបស់ចិន ជាពិសេសដែលជាយុទ្ធសាស្ត្រគឺសារៈសំខាន់នៅក្នុងសមុទ្ទចិនខាងត្បូង។
ផែនការនេះបានបំបែកប្រទេសនៅក្នុងអាស៊ីអគ្នេយ៍, ដែលឥណ្ឌូនេស៊ីនិងម៉ាលេស៊ី បានព្រមានថាអាចនឹងនាំមកនូវការរត់ប្រណាំងខាងសព្វាវុធក្នុងចំណោមមហាអំណាចដែលជាគូរប្រជែងក្នុងតំបន់ ខណៈដែលហ្វីលីពីនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកបានគាំទ្រកិច្ចព្រមព្រៀងនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលេស៊ី លោក Hishammuddin Hussein បានប្រាប់សភាកាលពីថ្ងៃអង្គារ៍ថា កិច្ចប្រជុំមួយជាមួយនឹងសមភាគីនៃប្រទេសអាស៊ានដែលនឹងប្រព្រឹត្តិទៅនៅខែក្រោយនឹងផ្តល់ឱកាសឲ្យប្រទេសក្នុងប្លុកនេះឆ្លើយតបទៅនឹង AUKUS។
“ ល្បែងជាចុងក្រោយរបស់យើង ជានិច្ចជាកាលគឺធានានូវស្ថិរភាពនៅក្នុងតំបន់ ដោយមិននិយាយពីតុល្យភាពនៃអំណាចរវាងចិននិងអាមេរិក” “ការយល់ដឹងពីអាស៊ាននឹងជួយយើងឲ្យប្រឈមទៅនឹងមហាអំណាចដ៏ធំទាំង២នេះ” លោករដ្ឋមន្ត្រីបាននិយាយប្រាប់សភាយ៉ាងដូច្នេះ។
AUKUS ត្រូវបានគេមើលឃើញថា គឺជាការឆ្លើយតបរបស់សម្ព័ន្ធមិត្តលោកខាងលិច ដើម្បីបញ្ចៀសការវាតទីនិយមនៅក្នុងអាស៊ីអគ្នេយ៍, ជាពិសេសនៅក្នុងសមុទ្ទចិនខាងត្បូង ដែលជាច្រកចេញចូលនៃការធ្វើនាវាចរណ៍នៃនាវាដឹកជញ្ជូនផ្នែកពាណិជ្ជកម្ម ដែលចិនបានអះអាងថាជាទឹកដីប្រវត្តិសាស្ត្ររបស់ខ្លួន។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសម៉ាលេស៊ីបានកោះអញ្ជើញឯកអគ្គរដ្ឋចិនប្រចាំទីក្រុង កូឡាឡាំពួរដើម្បីតវ៉ាទៅនឹងវត្តមាននាវាចិនចូលមកក្នុងដែនទឹករបស់ខ្លួន។
ចិនបាននិយាយថា គំរោងការរបស់ AUKUS មានហានិភ័យខ្ពស់និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។