Singapore-
ចក្រភពអង់គ្លេសមានផែនការនឹងបង្កើនវត្តមាននៅក្នុងតំបន់ដែលប្រកួតប្រជែងគ្នាគឺសមុទ្ទចិនខាងត្បូងនិងឥណ្ឌូប៉ាស៊ីហ្វីក ,ប្រធានសេនាធិការកងទ័ពអាកាស លោកឧត្តមសេនីយ៍ Mike Wigston បាននិយាយកាលពីថ្ងៃច័ន្ទ។និយាយនៅលើនាវា HMS Queen Elizabeth ដែលកពុងសំចតនៅសឹង្ហបុរី លោកឧត្តមសេនីយ៍ Wigston បានថ្លែងថា “នឹងមានការទូងស្គរដើម្បីពង្រាយកងទ័ព” “ នឹងមានការបង្ហាញឲ្យឃើញយ៉ាងច្បាស់ទាំងកងទ័ពជើងទឹកនិងជើងអាកាស ដូចអ្នកបានឃើញ”។
នាវាផ្ទុកយន្តហោះដឹកនាំក្រុមប្រយុទ្ធដែលមានតម្លៃ 3,900លានដុល្លារ HMS Queen Elizabeth កំពុងតែដាក់ពង្រាយជាលើកដំបូងចំនួន២៨អាទិត្យនៅជុំវិញពិភពលោកដែលជាការបង្ហាញកំលាំង ។ អគ្គស្នងការជាន់ខ្ពស់អង់គ្លេសប្រចាំនៅសឹង្ហបុរី លោកស្រី Kora Oven បានបញ្ជាក់បន្ថែមថា នាវាពិឃាតអង់គ្លេស២គ្រឿងដែលបានសំចតនៅព្រែកជីកប៉ាណាម៉ាបានឆ្ពោះតម្រង់មកដែនទឹកអាស៊ី បន្ទាប់ពីមានការប្រកាសកាលពីខែមិថុនាដើម្បីពង្រាយនាវា២គ្រឿងនៅក្នុងតំបន់។
“ មហិច្ឆិតាររបស់យើងគឺចង់ព្យាយាមបង្ហាញដោយមិនលាក់លៀមនូវវត្តមានរបស់យើងនៅទីនោះ ជាជាងប្រទេសដ៏ទៃទៀតនៅអឺរ៉ុប “ អ្នកស្រីបានថ្លែងនៅលើនាវាដែលមានទម្ងន់៦៥,០០០តោន។
លោក Wigston បានបន្ថែមទៀតថា ក្រៅពីការដាក់ពង្រាយនូវយុទ្ធោបករណ៍ជាច្រើន វានឹងមានទំនាក់ទំនងបន្ថែមទៀតដែលមានដូចជាជំនួយមនុស្សធម៌ និងការជួយសង្រ្គោះក្នុងពេលមានមហន្តរាយជាដើម។
ក្នុងពេលថ្មីៗនេះ នាវារបស់ក្រុមអ្នកប្រយុទ្ធអង់គ្លេសបានចូលរួមក្នុងការធ្វើលំហាត់សមយុទ្ធ ដើម្បីប្រារព្វខួបលើកទី៥០ នៃកិច្ចសម្របសម្រួលការពារនៃប្រទេសទាំង៥ ជាមួយ សឹង្ហបុរី ម៉ាលេស៊ី អូស្ត្រាលីនិងញូវ ហ្សេឡង់។
ការដាក់ពង្រាយកងទ័ពនេះត្រូវបានគេមើលឃើញផងដែរថា អង់គ្លេសកំពុងស្វែងរកការចុះកិច្ចសន្យាពាណិជ្ជកម្មនៅជុំវិញពិភពលោក បន្ទាប់ពីអង់គ្លេសបានចាកចេញពីអឹរ៉ុប។
កាលពីខែកក្កដា ចក្រភពអង់គ្លេសបានចាប់ផ្តើមធ្វើការពិភាក្សារដើម្បីចូលរួមក្នុងសម្ព័ន្ធភាពពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វីកដ៏ធំមួយ ដែលគេស្គាល់ថាជា ដៃគូរអន្តរ-ប៉ាស៊ីហ្វីកសំរាប់កិច្ចព្រមព្រៀងដីទូលំទូលាយនិងការអភិវឌ្ឍន៍ ។