BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជំនួបរវាងកងទ័ពចិន-ឥណ្ឌាដើម្បីដោះស្រាយវិបត្តិជម្លោះព្រំដែនទទួលនូវការបរាជ័យ

ថ្ងៃអង្គារ, 12 ខែតុលា 2021 08:51  គុន ច័ន្ទរដ្ឋា

New Delhi-

ការជជែកគ្នារវាងមេបញ្ជាការកងទ័ពឥណ្ឌានិងចិនដើម្បីដកចេញនូវកងទ័ពពីកន្លែងដែលមានជម្លោះនៅទល់មុខគ្នានៅតាមខ្សែរបន្ទាត់ព្រំដែនបានបញ្ចប់ទៅដោយពុំមានដំណោះស្រាយនិងបរាជ័យក្នុងការសម្របសម្រួលនូវការប្រឈមមុខដាក់គ្នាដែលមានរយៈពេល១៧ខែ ហើយមានពេលខ្លះបានប៉ះទង្គិចគ្នារហូតដល់មានការបាត់បង់ជីវិត,ភាគីទាំង២បាននិយាយកាលពីថ្ងៃច័ន្ទទី១១ខែតុលា។ ការបន្តរប្រឈមមុុខដាក់គ្នា មានន័យថាប្រជាជាតិនៃប្រទេសទាំង២នឹងបន្តររក្សារទុកកងទ័ពនៅតំបន់ខ្សែរត្រៀមជួរមុខ Ladakh នៅក្នុងរដូវរងារខាងមុខជាដែលកន្លែងដែលមានសីតណ្ហភាពត្រជាក់និងគ្រោះថ្នាក់ជាទីបំផុត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសូងការពារប្រទេស ឥណ្ឌាបាននិយាយថាខ្លួនបានផ្តល់នូវយោបល់ក្នងន័យស្ថាបនា ប៉ន្តែភាគីខាងចិនមិនយល់ព្រម ព្រមទាំងមិនអាចផ្តល់នូវសំណើរសំរាប់ថ្ងៃមុខផងដែរ។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យយោធាចិនបាននិយាយថា “ ភាគីខាងឥណ្ឌាបានប្រកាន់ខ្ជាប់នូវការទាមទារដែលគ្មានភាពប្រាកដនិយមនិងគ្មានហេតុផល ដែលនាំឲ្យមានការពិបាកក្នុងការពិភាក្សារគ្នា”។

មេបញ្ជាការនៃកងទ័ពទាំង២បានជួបជជែកគ្នា កាលពីថ្ងៃអាទិត្យនៅក្នុងទឹកដីចិនក្នុងតំបន់ Ladakh បន្ទាប់ពីមានការខកខានអស់រយះពេល២ខែ ដែលធ្លាប់បានជួបគ្នានៅ Moldo ក្នុងទឹកដីឥណ្ឌា ។ ចាប់តាំងពីខែកុម្ភះ ទាំងសងខាង ឥណ្ឌានិងចិន បានដកកងទ័ពនៅទីតាំងដែលបានប្រឈមមុខគ្នានៅប៉ែកខាងជើងនិងខាងត្បូងនៃជ្រលង Pongong Tso , Gogra , និងGalway ,ប៉ុន្តែពួកគេបានបន្តររក្សារទុកនិងពង្រាយកងកម្លាំងឈរជើងខ្លះៗ។ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា កងទ័ពចិនត្រូវបានដាក់បន្ថែមនៅ Demchok និងDepsang Plains ។

ការជួបជជែកគ្នាកាលពីថ្ងៃអាទិត្យបានកើតឡើងដោយសារភាពស្រងាកចិត្តដែលបញ្ជាក់ឡើងដោយមេបញ្ជាការកងទ័ពឥណ្ឌា ដែលលោកបានហៅថាជាការដាក់ពង្រាយនូវកងទ័ពយ៉ាងច្រើនសម្បើមនិងអាវុធយុទ្ធភ័ណ្ឌពីខាងយោធាចិន។ “ បាទ,វាជារឿងមួយគួរឲ្យព្រួយបារម្ភ ដែលកងទ័ពមានចំនួនដ៏ច្រើនត្រូវបានគេដាក់ពង្រាយនិងកំពុងបន្តរឈរជើងនៅនឹងកន្លែង ដែលវាស្មើទៅនឹងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនៅផ្នែកខាងទឹកដីរបស់ចិន “លោកឧត្តមសេនីយ៍ M M Naravane បាននិយាយកាលពីថ្ងៃអាទិត្យ។

“ដូច្នេះវាមានន័យថាពួកគេ (ចិន) នឹងនៅទីនោះជារាងរហូត យើងកំពុងតែតាមដានមើលយ៉ាងយកចិត្តទុកដាក់នូវការវិវត្តិន៍អស់ទាំងនោះ ប៉ុន្តែបើពួកគេនឹងនៅទីនោះជារាងរហូត យើងក៏នឹងនៅទីនោះជារាងរហូតដែរ”។
សេចក្តីថ្លែងការណ៍របស់ចិនដែលថ្លែងដោយលោកវរសេនីយ៍ឯក Long Saochua នៃទីបញ្ជាការចិនប៉ែកខាងលិច បាននិយាថា “ការប្តជ្ញាចិត្តរបស់ចិនដើម្បីការពារបូរណភាពដែនដីរបស់ខ្លួនមានភាពរឹងមាំណាស់ ហើយចិនសង្ឃឹមថាឥណ្ឌានឹងមិនវិនិច្ឆ័យខុសទៅលើស្ថានការណ៍នេះទេ “។

5(5)


 


ថ្ងៃអង្គារ, 12 ខែតុលា 2021 08:51  គុន ច័ន្ទរដ្ឋា