BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចាប់ខ្លួនអតីតអភិបាលរងស្រុកព្រៃនប់ និងអតីតមេឃុំបិតត្រាំង រួមនិងគូកនចំនួន៦នាក់ទៀត ករណីក្លែងឯកសារទន្ទ្រានយកដីរដ្ឋ

ថ្ងៃអង្គារ, 12 ខែតុលា 2021 08:27  ហេង សំណាង

ព្រះសីហនុ៖ នារសៀលថ្ងៃទី១១ខែតុលានេះ កម្លាំងនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង សមត្ថកិច្ច ខេត្តព្រះសីហនុ ចាប់ខ្លួនអតីតអភិបាលរងស្រុកព្រៃនប់ និងអតីតមេឃុំបិតត្រាំង ដែលជាមេក្លោង រួមទាំងគូកនសរុបចំនួនសរុប៨នាក់ ករណីកាប់ទន្ទ្រាន ឈូសឆាយ និងកាន់កាប់ដីខុសច្បាប់ នៅមូលដ្ឋានខេត្តព្រះសីហនុ។ ការចាប់ខ្លួននេះ ដោយពាក់ព័ន្ធនឹងការរំលោភដីធ្លីដោយខុសច្បាប់ តែងតែមានក្រុមមេខ្យល់ និងក្រុមរៀបចំឯកសារក្លែងក្លាយ ភូតកុហកថ្នាក់ដឹកនាំ ដើម្បីទន្ទ្រានយកដីកម្មសិទ្ធិ និងដីរដ្ឋ ជាច្រើនទីតាំងនៅខេត្តព្រះសីហនុ កាលពីពេលកន្លងមក។

photo_2021-10-11_19-07-53

តាមរបាយការណ៍របស់គណៈកម្មការប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេត ករណីដីធ្លី និងបង្ការទប់ស្កាត់ បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋខុសច្បាប់ បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ រួមមាន ៖
១ - ឈ្មោះ ណុប ភាន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិព្រៃនប់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអតីតអភិបាលរងស្រុកព្រៃនប់ ដើរតួជាម្ចាស់ដី ក្លែងស្នាមមេដៃ
២ - ឈ្មោះ រស់ ប៊ីថុល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អ្នករកស៊ីដីធ្លី ជាអ្នកមានលុយ តួនាទីអ្នករត់ការ ឯកសារក្លែង ទៅគ្រប់មន្ទីរក្រសួង។
៣ - ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម អ្នករកស៊ីដីធ្លី ជាអ្នកក្លែងឯកសារ និងមេចលនាកៀងគរប្រជាពលរដ្ឋឱ្យទៅចាប់ដី រួចខ្លួនការពារពីក្រោយ 

photo_2021-10-11_19-08-38 (1)

៤ - ឈ្មោះ ឡាក់ គាន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅទីរួមខេត្តកំពត ជាអតីតមេឃុំបិតត្រាំង ជំនាញក្លែងឯកសារ គ្រប់ទម្រង់ឯកសារលើលិខិតទិញ-លក់ និង លើលិខិតបញ្ជាក់ផ្សេងៗទៀត 
៥ - ឈ្មោះ វ៉េ វ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅ ខេត្តសៀមរាប អ្នករកស៊ីដី តួនាទីអ្នករត់ការឯកសារក្លែង
៦ - ឈ្មោះ កែវ វាសនា (ឈ្មោះក្លែង ក្លាយ) ឈ្មោះ ប្រើពិតឈ្មោះ មូល សុខខឿន ជាអ្នកសារព័ត៌មានព្រះអាទិត្យ 
៧ - ឈ្មោះ ផេង សុផល ជាប់ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណៈ លួចលក់អចលនទ្រព្យ ដីកម្មសិទ្ធិស្រប់ច្បាប់អ្នកដទៃ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ 
៨ - ឈ្មោះ ឌួង ស៊ីបុណ្ណថុល ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើស គំរាមកំហែងសម្លាប់ ធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ក្លែងឯកសារ ប្រើហិង្សាលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត ញុះញ៉ង់ជាអាទិ៍ និងបង្កចលាចលដីធ្លីធ្វើ ឱ្យវឹកវរដល់ អាជ្ញាធរខេត្ត។

ករណីនៃការចាប់ខ្លួននេះ ជាការព្រមានចំពោះបុគ្គលទាំងឡាយណា ដែលមានអំណាចហើយនៅពីក្រោយជនខិលខូច ដើរចាប់ទន្ទ្រានកាន់កាប់យកដី មិនថាដីរដ្ឋ ឬដី ឯកជនស្របច្បាប់ គឺក្រុមនេះចង់គ្នាជាប្រពន្ធ័ដើម្បីបោកប្រាស់និងរកសុីលក់ដូរលើដីរដ្ឋដោយមានការចុះបញ្ជីរស្នាមក្លែងក្លាយនិងមានអ្នកចាញ់បោកក្រុមនេះជាច្រើនអស់ទាំងលុយហើយអត់បាត់ដីទៀត៕

photo_2021-10-11_19-07-52

 


ថ្ងៃអង្គារ, 12 ខែតុលា 2021 08:27  ហេង សំណាង