BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តបាត់ដំបងថ្មី

ថ្ងៃចន្ទ, 11 ខែតុលា 2021 17:52  ហេង សំណាង

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនេះបានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម ងួន រតនៈ បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីគណៈអធិបតី និងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តបាត់ដំបងក្នុងនោះឯកឧត្តមបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចការបំរើជាតិនិងប្រជាជនជាពិសេសការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមជាអភិបាលខេត្តបាត់ដំបងនាពេលកន្លងមកនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ ក៏បានថ្លែងប្ដេជ្ញាចិត្តជូនសម្ដេចគណៈអធិបតីព្រមទាំងអង្គពីធីសម្រាប់ការចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនាឱកាសនេះ។

M9m

 

M10m

 

M11m

 

M12m

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានលើកឡើងពីការសម្របខ្លួនទៅនឹងបរិបទកូវីដ-១៩តាមរយៈការប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ ដោយប្ដូរពីការប្រារព្ធនៅក្នុងសាលសាលាខេត្តមកធ្វើនៅបរិវេណខាងក្រៅខណៈសមាសភាពចូលរួមក៏មានការប្រែប្រួលតិចជាងមុនដែរ។ 

សម្ដេចក្នុងនាមរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណឯកឧត្តម ងួន រតនៈ ក្នុងឋានៈជាអភិបាលខេត្តបាត់ដំបងកន្លងមកក្រុមប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពនានាចំណុះរដ្ឋបាលខេត្តក្រុមការងាររាជរដ្ឋាភិបាលក្រុមការងារគណបក្ស ព្រមទាំងមន្រ្តីរាជការស៊ីវិលនិងកងកម្លាំងក្នុងរដ្ឋបាលខេត្តបាត់ដំបងទាំងមូលដែលបានខិតខំបំពេញភារកិច្ចថែរក្សាការពារបូរណភាពទឹកដីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋពិសេសនៅក្នុងដំណាក់កាលចុងក្រោយដែលមានការរីករាលដាលជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងការផ្ទេរតំណែងនៅថ្ងៃនេះ សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថានេះគឺជាការប្រព្រឹត្តទៅធម្មតាក្នុងជីវភាពនយោបាយ និងរដ្ឋបាលហើយកន្លងមកខេត្តបាត់ដំបងបានផ្លាស់ប្ដូរអភិបាលខេត្តចំនួន១១រួចមកហើយ។ សម្ដេចបានស្នើឱ្យក្រុមប្រឹក្សាគណៈអភិបាល ថ្នាក់ដឹកនាំតាមមន្ទីរជំនាញ អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ផ្ដល់ការគាំទ្រជូនឯឧត្តម សុខ លូ ដើម្បីជំរុញនូវការចាត់ចែងការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងតួនាទីជាអភិបាលថ្មីនៃគណៈអភិបាលខេត្តបាត់ដំបង។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមបានគូសបញ្ជាក់អំពីព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ជាពិសេសព្រឹត្តិការណ៍ដែលមិនអាចរំលងបានគឺការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ ពង្រឹងការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចបំរើជាតិ និងប្រជាជន តាមរយៈការដាក់ចេញគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។ ដោយឡែកព្រឹត្តិការណ៍ជាតិធំមួយទៀតគឺកម្ពុជានឹងទទួលធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំអាស៊ានខណៈនៅឆ្នាំ២០២៣កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី។

ភ្ជាប់នឹងការបញ្ជាក់ខាងលើនេះសម្ដេចក្រឡាហោមបានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តទាំងអស់ខិតខំថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជំរុញគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាបន្ទាត់នយោបាយមួយក្នុងការពង្រឹងសន្តិសុខសាធារណៈនិងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន។ សម្ដេចបានបន្តថាគោលនយោបាយនេះ ត្រូវការការផ្សព្វផ្សាយ អនុវត្ត និងជំរុញការគាំទ្រពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្ដេចក៏បានបន្តគូសបញ្ជាក់អំពីការរៀនរស់ជាមួយកូវីដ-១៩ ដើម្បីធានាប្រក្រតីភាពនៃសេដ្ឋកិច្ច សង្គម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចឧបនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្តទាំងអស់បន្តភារកិច្ចការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាតជាមួយនឹងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែនដើម្បីធានាព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍ ធ្វើយ៉ាងណាឱ្យពលរដ្ឋមានទីផ្សារលក់ផលិតផលឱ្យបានកាន់តែច្រើនជំរុញការចរាចរណ៍ផ្លាស់ប្ដូរទំនិញទៅវិញទៅមកពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀននិងបទល្មើសឆ្លងដែនខុសច្បាប់។


ថ្ងៃចន្ទ, 11 ខែតុលា 2021 17:52  ហេង សំណាង