BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តម្លៃប្រេងបន្តហក់ឡើងនៅពេលតម្រូវការថាមពលសកលកើនឡើង

ថ្ងៃចន្ទ, 11 ខែតុលា 2021 13:32  ថូ សិរីវឌ្ឍន៍

តូក្យូ៖ តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃច័ន្ទនេះដោយសារតម្រូវការថាមពលចាប់ផ្តើមកើនឡើងខណៈដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញពីការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃច័ន្ទនេះ។

ប្រេងឆៅប្រភេទ Brent បានកើនឡើង៨១សេន ឬ១% ក្នុងតម្លៃ ៨៣,២០ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើងជិត ៤% កាលពីសប្តាហ៍មុន។ ប្រេងអាមេរិក  (WTI) បានកើនឡើង ១,១៥ ដុល្លារ ឬ ១,៥% ស្មើនឹង ៨០,៥០ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ ២០១៤។ ប្រេងឆៅអាមេរិកបានកើនឡើង ៤,៦% គិតត្រឹមថ្ងៃសុក្រ។

តម្លៃប្រេងប្រភេទ Brent បានកើនឡើង ៥សប្តាហ៍ និងប្រេងឆៅរបស់អាមេរិកកើនឡើង៧សប្តាហ៍មកហើយដោយសារចំនួនប្រជាជនដែលទទួលថ្នាំបង្ការកូវីដ១៩កាន់តែច្រើន ដែលនឹងឈានទៅបញ្ចប់ការបិទខ្ទប់និងជំរុញដល់សកម្មភាពសេដ្ឋកិច្ចកាន់តែខ្លាំងក្លា។

M1m

 

M2m

 

M3m

ជាមួយគ្នានេះតម្លៃធ្យូងថ្មនិងឧស្ម័នក៏បានហក់ឡើងផងដែរនៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ ដូច្នេះវាធ្វើឱ្យប្រេងកាន់តែមានភាពទាក់ទាញជាឥន្ធនៈសម្រាប់ផលិតថាមពល ដែលជំរុញឱ្យទីផ្សារប្រេងឆៅឡើងថ្លៃ។

ទោះជាយ៉ាងណាស្តុកប្រេងនៅសហរដ្ឋអាមេរិកចាប់ផ្តើមបង្កើនឡើងវិញបន្ទាប់ពីវាបានធ្លាក់ចុះនាពេលថ្មីៗនេះ ដូច្នេះតម្លៃប្រេងក៏អាចនឹងចាប់ផ្តើមធ្លាក់ចុះមកវិញផងដែរ។

លោកស្រី Caroline Bain ប្រធានអ្នកវិភាគលើមុខទំនិញនៅក្រុមហ៊ុន Capital Economics បាននិយាយថា យើងគិតថាតម្លៃប្រេងឆៅនឹងបន្តឡើងខ្ពស់ជាងនេះនៅត្រីមាសនេះហើយវានឹងធ្លាក់ចុះបន្តិចម្តងៗនៅឆ្នាំក្រោយ។

ស្តុកប្រេងឆៅរបស់អាមេរិកបានចាប់ផ្តើមកើនឡើងនៅសប្តាហ៍ចុងក្រោយនេះខណៈដែលផលិតកម្មជាច្រើនបានបើកដំណើរការឡើងវិញបន្ទាប់ពីមានការបិទទ្វារដោយសារព្យុះសង្ឃរា។

អង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលមានឈ្មោះថា OPEC+ កាលពីសប្តាហ៍មុនបានសម្រេចចិត្តនៅតែរក្សានិងបង្កើនផលិតកម្មប្រេងឆៅជាលំដាប់៕


ថ្ងៃចន្ទ, 11 ខែតុលា 2021 13:32  ថូ សិរីវឌ្ឍន៍