កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២១សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសអបអរសាទរក្រុមជម្រើសជាតិកម្ពុជាដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំរបស់សហរដ្ឋអាមេរិកដោយលទ្ធផល១ទល់០ក្នុងជំនួបជើងទី១វគ្គជម្រុះពានរង្វាន់ AFC Asian Cup China2023នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។
ក្រោយចប់ការប្រកួតដើម្បីស្វែងរកជើងខ្លាំងចូលប្រកួតដណ្ដើមពានរង្វាន់ AFC Asian Cup China 2023ក្រុមជម្រើសជាតិកម្ពុជាបានទទួល ជោគជ័យហើយបន្ទាប់ពីបានយកឈ្នះលើក្រុមគូប្រកួតគឺក្រុមហ្គាំ Qualifiers Playoff ក្នុងលទ្ធផល១-០ដែលអាចអោយក្រុមកម្ពុជាមានឱកាសបន្តទៀត។
ការប្រកួត ដែលបានធ្វើឡើងនៅកីឡដ្ឋានKhalifa Sport City ក្នុងប្រទេសបារ៉ែនបានធ្វើអោយក្រុមកម្ពុជាទទួលមោទកភាពយ៉ាងខ្លាំងនៅក្នុងក្រសែភ្នែកប្រជាពលរដ្ឋកម្ពុជា និងបរទេស។តាមលទ្ធផលក្រុមជម្រើសជាតិកម្ពុជាត្រូវបន្ដសម្រាប់ការប្រកួតនៅជើងទី ២បន្តទៀតដែលការប្រកួតនៅជើងទី ២នោះគឺនឹងធ្វើឡើងនៅរាត្រី ថ្ងៃទី ១២ ខែតុលា។បើក្រុមកម្ពុជាជោគជ័យគឺ នឹង បានឡើងទៅវគ្គបន្ដដោយបន្តទៅប្រកួតជម្រុះជាមួយប្រទេសអ្នកឈ្នះទៀតរហូតស្វែងរកអ្នកខ្លាំងក្នុងចំនួនមួយ កំណត់ដើម្បីចូលសង្វៀនប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ។
ទោះជាការប្រកួតនេះក្រុមជម្រើសជាតិកម្ពុជាអាចពិបាកថាចូលក្នុងZoneនៃការប្រកួតផ្លូវការតែឱកាសឈ្នះបណ្ដាប្រទេសនីមួយៗនៅក្នុងវគ្គជម្រុះក៏ចាត់ទុកថា ជាមោទកភាពផងដែរព្រោះប្រទេសជម្រុះនៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះគឺសុទ្ធតែក្រុមខ្លាំង ។