BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកនឹងមិនច្បាំងជាមួយចិនដើម្បីតៃវ៉ាន់ទេតែនឹងជួយតៃវ៉ាន់ដើម្បីឲ្យចិនគិតឲ្យបាន២ដងមុននឹងចាប់ផ្តើមធ្វើសង្រ្គាម

ថ្ងៃចន្ទ, 11 ខែតុលា 2021 10:23  គុន ច័ន្ទរដ្ឋា

កាលពីថ្ងៃព្រហស្បត៍កាសែត WSJ(The Wall Street Journal) បានរាយការណ៍ថា កងកម្លាំងពិសេសម៉ារីនរបស់សហរដ្ឋអាមេរិក បានធ្វើការហ្វឹកហ្វឺនបង្ហាត់
កងទ័ពតៃវ៉ាន់ដោយសម្ងាត់ពីបច្ចេកទេសនិងតាក់ទិកដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់ចិន។
កាលពីថ្ងៃសុក្រកាសែតGlobal Times ដែលជាកាសែតគាំទ្របក្សកុម្មុយនិស្តចិន បានព្រមានពីវត្តមាននៃកងទ័ពអាមេរិកនៅលើកោះតៃវ៉ាន់ថានឹងបង្កើនល្បឿននៃការប្រុងប្រៀបរៀបចំសកម្មភាពយោធានិងថាសង្រ្គាមនឹងផ្ទុះឡើងនៅច្រកតៃវ៉ាន់ដោយកងទ័ពអាមេរិកគឺជាមនុស្សដំបូងដែលត្រូវកំចាត់ចោល។

ដោយរាប់បញ្ចូលជាមួយនឹងការកើនឡើងថ្មីៗនៃចំនួនយន្តហោះចម្បាំងចិនដែលបានហោះចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់,ការវិវត្តិន៍ថ្មីៗបានបង្កើតឲ្យមានភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិកដែលនឹងអាចឆាបឆេះនៅលើកោះតៃវ៉ាន់ វានឹងក្លាយទៅជាឈុតឆាកនៃការប្រឈមរវាងមហាអំណាចទាំង២ដែលនឹងឈានទៅរកមហន្តរាយនៃទំនាស់អាវុធ នុយគ្លេអ៊ែរ។

មុនពេលដែលវិបត្តិនេះធ្លាក់មកលើយើង,វានឹងមានមានសញ្ញាសំរាប់សេតិវិមានដើម្បីពិចារណារអំពីហេតុផលផ្សេងៗដែលអាចនាំឲ្យមានសង្រ្គាមមួយដែលមិនអាចឈ្នះបាន។លក្ខ័ណដ៏សំខាន់បំផុតសហរដ្ឋអាមេរិកនឹងកំណត់នូវយុទ្ធសាស្ត្រដោយមិនធ្វើសង្រ្គាមដើម្បីការពារប្រទេសរបស់ខ្លួន សន្តិសុខនិងវិបុលភាព នៅពេលដែលវិបត្តិនៅតៃវ៉ាន់បានផ្ទុះឡើង។

ជាកុសលវាមានជម្រើសផ្សេងជាច្រើនចំពោះសង្រ្គាមដែលយើងអាចមើលឃើញថា យើងអាចពង្រឹងសន្តិសុខរបស់យើងនៅពេលដែលប្រឈមជាមួយចិន តែជាអកុសលមនុស្សមួយចំនួននៅក្នុងទីក្រុងវ៉ាស៊ីនតោនមានចំណាប់អារម្មណ៍ទៅលើដំណោះស្រាយបែបផ្សេងដែលប្រកបទៅដោយការប្រុងប្រយ័ត្នខ្ពស់។
លេខាធិការនៃកងនាវី លោក Carol Del Toro បាននិយាយប្រាប់ទៅសាលាបណ្ឌិតសភានៃកងនាវាកាលពីថ្ងៃអង្គារ៍ថា  “ការទទួលខុសត្រូវជាចុងក្រោយរបស់កងនាវី គឺត្រូវធ្វើឲ្យកងទ័ពចិនមានការរួញរាក្នុងការព្យាយាមចាប់យកកោះតៃវ៉ាន់។

Del Toro មិនមែនជាមនុស្សតែម្នាក់ទេដែលគិតថា យើងត្រូវតែជួយការពារតៃវ៉ាន់ តែទោះជាយ៉ាងណាក៏ដោយក៏មានមនុស្សផ្សេងជាច្រើននាក់ទៀតបានស្រែកបន្ទរតាមលោក ដើម្បីឲ្យមានការផ្លាស់ប្តូរផ្នែកនយោបាយ។
តែបើតាមយោបល់របស់លោក Guy Reschenthale សមាជិកសភានៃគណបក្សសាធារណរដ្ឋ លោកបាននិយាយថា ការសន្យាថានឹងជួយការពារតៃវ៉ាន់នឹងនាំឲ្យតៃវ៉ាន់ខ្សោយក្នុងកិច្ចការពារប្រទេសដោយខ្លួនឯង។

4(4)


 


ថ្ងៃចន្ទ, 11 ខែតុលា 2021 10:23  គុន ច័ន្ទរដ្ឋា