កំពង់ស្ពឺ៖នៅថ្ងៃអាទិត្យទី១០ ខែតុលាឆ្នាំ២០២១វេលាម៉ោង៤និង៣០នាទីព្រឹកនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៨២-៨៣ភូមិទី១ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់។សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថារថយន្តទី១ម៉ាក Sterlingពណ៌សពាក់ស្លាកលេខភ្នំពេញ3D-0716សណ្តោងរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ4A-8954បើកបរមិនស្គាល់ឈ្មោះធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។
ខណៈ មកដល់ចំណុចខាងលើបានរេចង្កូតទៅខាងឆ្វេងដៃទៅបុករថយន្តមួយគ្រឿងម៉ាកFREIGHTNERពាក់ស្លាកលេខភ្នំពេញ3A-1278សណ្តោងរឺម៉កពាក់ស្លាកលេខ ព្រះសីហនុ4A-1651បើកបរដោយឈ្មោះ ញ៉ាញ់ សារិភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិកុមារពេទ្យឃុំអូរស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។
ស្របពេលនោះដែរមានរថយន្តមួយគ្រឿងទៀតម៉ាកHungHeពណ៌សពាក់ស្លាកលេខភ្នំពេញក-4823ភព3សណ្តោងរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ 4A-7879 បើកមកពីទិស ខាងកើតទៅលិចបានជ្រុលទៅបុករថយន្តដែលគ្រោះខាងលើក្នុងទិសដៅស្របគ្នា។ក្នុងហេតុការណ៍នេះបណ្តាលឲ្យស្លាប់មនុស្ស១នាក់ខូចខាតរថយន្ត៣គ្រឿងធ្ងន់ធ្ងរ។
បន្ទាប់ពីធ្វើការវាស់វែងនិង កំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថតាងនាំយកទៅរក្សា ទុកនៅអធិការដ្ឋានស្រុកភ្នំស្រួចដើម្បីចាត់ការតាមនីតិវិធី ៕