BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីជប៉ុននិយាយថាលោកគ្មានផែនការកែប្រែប្រាក់ចំណូល ដោយការតំឡើងពន្ធដារនោះទេ

ថ្ងៃចន្ទ, 11 ខែតុលា 2021 09:13  គុន ច័ន្ទរដ្ឋា

Tokyo -

លោកនាយករដ្ឋមន្រ្តី, Fumio Kishida ,បាននិយាយកាលពីថ្ងៃអាទិត្យថា (១០តុលា) លោកនឹងមិនស្វែងរកការផ្លាស់ប្តូរការយកពន្ធក្នុងប្រទេសដើម្បីបង្កើនប្រាក់ចំណូលពន្ធក្នុងពេលឥឡូវនេះទេ ខណៈដែលលោកមានបំណងនឹងស្វែងរកមធ្យោបាយផ្សេងទៀតដើម្បីឲ្យល្អប្រសើរក្នុងការបែងចែកទ្រព្យសម្បត្តិ ដូចជាតំឡើងប្រាក់បៀវត្យរ៍សំរាប់បុគ្គលិកពេទ្យ។ Kishida ដែលបានប្តេជ្ញាចិត្តធ្វើការកែតម្រូវផលប្រយោជន៍ដែលមិនស្មើគ្នាបាននិយាយកាលពីពេលមុនថា ការសើរើពន្ធដារវាជាជម្រើសមួយក្នុងការប្រកាសពីគម្លាតនៃប្រាក់ចំណូល។

ជំហរថ្មីរបស់លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ការព្រួយបារម្ភរបស់លោកអំពីភាពមិនប្រាកដប្រជានៅក្នុងទីផ្សារភាគហ៊ុន ដែលបណ្តាលមកពីទិដ្ឋភាពនៃការប្រមូលពន្ធក្នុងកំរិតខ្ពស់។ លោក Kishida បានចូលកាន់តំណែងដ៏ខ្ពស់បំផុតក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៣លើពិភពលោកកាលពីថ្ងៃច័ន្ទ ជំនួសលោក Yoshihide Suga ដែលការគាំទ្ររបស់លោកត្រូវបានគាស់រំលើងដោយការកើនឡើងនែជម្ងឺរាតត្បាតពិភពលោកកូវីដ-19។

Kishida បាននិយាយប្រាប់កម្មវិធីព័ត៌មាននៃការផ្សាយពាណិជ្ជកម្មរបស់បណ្តាញ ទូរទស្សន៍ Fuji ថា “ខ្ញុំគ្មានផែនការនឹងប៉ះពាល់ដល់ថវិការដែលបានមកពីពន្ធប្រាក់ចំណូលនៅក្នុងពេលមួយដែលបានកំណត់នោះទេ ព្រោះវាមានរឿងជាច្រើនដែលត្រូវដោះស្រាយជាបឋម “  “មានការយល់ច្រឡំដែលគេកំពុងតែផ្សព្វផ្សាយថា ខ្ញុំនឹងធ្វើរឿងនេះក្នុងពេលឆាប់ៗ  ដែលវានឹងផ្តល់ឲ្យនូវការព្រួយបារម្ភមួយដែលមិនចាំបាច់សំរាប់ប្រជាពលរដ្ឋ បើសិនជាយើងមិនច្រានចោលរឿងនេះ”។

វិនិយោគិនខ្លះបានបញ្ចេញនូវការព្រួយបារម្ភថា នាយករដ្ឋមន្ត្រីថ្មីនឹងចាប់ផ្តើមធ្វើការតំឡើងពន្ធដើម្បីបង្កើននូវប្រាក់ចំណូល ដែលជាការផ្តល់សញ្ញានូវការបកក្រោយ នៃនយោបាយសេដ្ឋកិច្ចក្នុងការចងមិត្តជាមួយវិនិយោគិនដែលបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេ លោក Shinzo Abe កាលពីឆ្នាំ២០១៣ ដល់២០២០ ។

អ្នកវិភាគខ្លះបានអំពានាវឲ្យមានការតំឡើងពន្ធទៅលើប្រាក់ចំណូលនៃការវិនិយោគ ដែលបច្ចុប្បន្នមានចំនួន២០% និងឲ្យបន្ថែមទៀតពីអ្នកមានដើម្បីឧបត្ថម្ភគាំទ្រចំពោះគ្រួសារដែលមានចំណូលទាប។ អ្នកផ្សេងទៀតមានការសង្ស័យអំពីផលបះពាល់ ដែលការតំឡើងពន្ធដូចនេះនឹងកែរតម្រូវក្នុងការចែកផលប្រយោជន៍ឲ្យបានស្មើគ្នា។ ភាគហ៊ុនរបស់ក្រុមហ៊ុន Nikki បានធ្លាក់ចុះ ៧% ចាប់តាំងពីលោក Kishida បានជាប់ជាប្រធានគណបក្ស ប្រជាធិបតេយ្យសេរី (LDP)ក្នុងការបោះឆ្នោតកាលពីចុងខែមុន។

3(3)


 


ថ្ងៃចន្ទ, 11 ខែតុលា 2021 09:13  គុន ច័ន្ទរដ្ឋា