BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សភាអឺរ៉ុបបោះឆ្នោតទទួលស្គាល់រដ្ឋាភិបាលរួបរួមភូមា

ថ្ងៃអាទិត្យ, 10 ខែតុលា 2021 13:36  ហេង សំណាង

កាលពីពេលថ្មីៗនេះសភា​អឺរ៉ុបបាន​បោះឆ្នោត​ទទួលស្គាល់​រដ្ឋាភិបាល​ស្រមោល​នៃ​ប្រទេស​ភូមាគឺរដ្ឋាភិបាលរួបរួមជាតិភូមាដោយ​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​តំណាង​ឱ្យ​ប្រជាជន​ភូមាដោយសម្លេងឆ្នោតគាំទ្រ ៦៤៧​រូប និងអនុប្បវាទ ៣១​រូប​និង ​ជំទាស់ ០២សម្លេង។ 

ប្រេសិតពិសេសអាស៊ានទទួលបន្ទុកបញ្ហាភូមាបានថ្លែងថា របបសឹកភូមាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ាន នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះឡើយ។

រដ្ឋមន្រ្តីការបរទេសទី២នៃប្រទេសប្រ៊ុយណេ ដែលជាប្រធានអាស៊ានបច្ចុប្បន្ននិងជាប្រេសិតជនពិសេសអាស៊ានទទួលបន្ទុកបញ្ហាភូមាបានថ្លែងថា «ប្រទេសអាស៉ីអគ្នេយ៍មិនបានពិភាក្សាពីបញ្ហាអញ្ជើញប្រមុខរបបយោធាម៉ីយ៉ាន់ម៉ាឱ្យចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាននៅខែតុលានេះទេដោយហេតុថាកង្វះនូវវឌ្ឃនៈភាពនៃផែនទីចង្អុលផ្លូវដែលបានព្រមព្រៀងគ្នាដើម្បីស្តារសន្តិភាពនៅក្នុងប្រទេសភូមា»។ លោកបានបន្តថាៈ «ការគ្មានវិធានការរបស់របបសឹកភូមាចំពោះផែនការប្រាំចំណុចដែលខ្លួនបានយល់ព្រមនៅខែមេសាជាមួយសមាគមប្រជាជាតិងាស៉ីអគ្នេយ៍ (ASEAN) គឺស្មើនឹងការដើរថយក្រោយ»។

2021-10-10 13.27.26

 

2021-10-10 13.27.33

 

2021-10-10 13.27.39

 

2021-10-10 13.27.45

ការផាត់មេដឹកនាំប្រទេសមួយដែលជាសមាជិកអាស៊ានចេញពីជំនួបកំពូលអាស៊ានអាចជាជំហានដ៏ធំមួយសម្រាប់អង្គការតំបន់អាស៊ាន ដែលតែងតែប្រតិបត្តិការនៅក្រោមគោលការណ៍នៃការធ្វើសេចក្តីសម្រេចដោយកង់សង់ស៉ីសនិងចូលចិត្តឱ្យមានការចូលរួមជាជាងការប្រឈមមុខជាមួយបណ្តារដ្ឋសមាជិក។

ស្របពេលជាមួយគ្នាគណៈកម្មការសារតាំងរបស់អង្គការសហប្រជាជាតិក៏បានបដិសេធលិខិតស្នើសុំឱ្យទទួលស្គាល់គណៈប្រតិភូរបស់របបសឹកភូមាដើម្បីចូលរួមនៅក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិកាលពីខែកញ្ញា កន្លងទៅនេះផងដែរ។ 

ស្របពេលជាមួយគ្នាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់មកលើរបបយោធាភូមាដែលធ្វើឱ្យរបបនេះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរខណៈដែលប្រទេសនេះកំពុងរងនូវវិបត្តិជំងឺរាតត្បាតនៃកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះដែរ ប្រទេសនេះក៏កំពុងប្រឈមនឹងសង្រ្គាមស៉ីវិលរវាងរបបយោធានិងចលនាតស៊ូរបស់ប្រជាជនភូមាប្រឆាំងនឹងអំពើប្លន់អំណាចពីសំណាក់មេដឹកនាំភូមា។ 

វិធានការអន្តរជាតិនិងតំបន់ទាំងនេះកំពុងដាក់សម្ពាធធ្ងន់ធ្ងរមកលើមេដឹកនាំភូមាឱ្យងាកមករកការចរចាជាមួយអ្នកនយោបាយនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី។ 

ការមិនទទួលស្គាល់នៃរបបយោធាប្លន់អំណាចពីសំណាក់អង្គការសហប្រជាជាតិសហភាពអឺរ៉ុបជាពិសេសអាស៊ានគឺជាការបិទខ្យល់អ៊ុកស៉ីហ្សែនផ្នែកនយោបាយការទូតនិងសេដ្ឋកិច្ចរបស់របបយោធាភូមា៕


ថ្ងៃអាទិត្យ, 10 ខែតុលា 2021 13:36  ហេង សំណាង