ព្រឹកថ្ងៃសៅរ៍៣កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នៅវេលាម៉ោង៨:៣០ នាទីនៅស្នាក់ការគណបក្សឃុំស្វាយទាប ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវលោក ក្រុមការងារថ្នាក់កណ្តាលលោក លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំ ជំនួយការស្មៀន មេភូមិទាំង១៤ បានរៀបចំដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់បន្តលើការងាររៀបចំរបាយការណ៍ស្តីពីសមទ្ធិផលនៃការអភិវឌ្ឍរយៈពេល៥ឆ្នាំ របស់គណបក្សឃុំស្វាយទាប(២០១៧-២០២២)។ បន្ទាប់ពីប្រជុំចប់ ឯកឧត្តម ក៏បានបន្តរៀបចំកិច្ចប្រជុំមួយផ្សេងទៀត ជាមួយលោកអភិបាលនៃគណៈអភិបាលស្រុក និងលោកប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ស្រុក ពិភាក្សាលើបញ្ហាបណ្តឹងរបស់ប្រជាពលរដ្ឋនៅភូមិប្រម៉ាត់ដី ចំនួន៣៦គ្រួសារ លើបញ្ហាការមិនចេញប្លង់កម្មសិទ្ធ(ប្លង់រឹង)ជូនពួកគាត់។
ឯកឧត្តម នួន ណុំ ប្រធានក្រុមការងារភូមិស្វាយទាប និងក្រុមការងារបានចុះសហការជាមួយមេភូមិ អនុភូមិ សមាជិកភូមិ បានចុះនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ មាន:អង្ករ ៥គីឡូ មីចំនួន១០កញ្ចប់ ចែកជូនដល់គ្រួសារកំពុងធ្វើចត្តាលីស័កនៅផ្ទះក្នុងភូមិស្វាយទាបចំនួន៥គ្រួសារ។
លោក ស៊ូ សុងប៊ុន ប្រធានក្រុមការងារភូមិប្រម៉ាត់ដី បានចុះសហការជាមួយមេភូមិ អនុភូមិ សមាជិកភូមិ យុវជនឃុំ ប្រជាការពារបានចុះនាំយកអំណោយរបស់ក្រុមការងារ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ មាន : អង្ករ ៥គីឡូ មីចំនួន១០កញ្ចប់ ចែកជូនដល់គ្រួសារកំពុងធ្វើចត្តាលីស័កនៅផ្ទះក្នុងភូមិប្រម៉ាត់ដីចំនួន១០គ្រួសារ។
លោក ម៉ក់ សុបញ្ញា អនុប្រធានក្រុមការងារភូមិតាំងក្រង និងក្រុមការងារបានចុះសហការជាមួយមេភូមិ អនុភូមិ សមាជិកភូមិ បានចុះនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ មាន:អង្ករ ៥គីឡូ មីចំនួន១០កញ្ចប់ ចែកជូនដល់គ្រួសារកំពុងធ្វើចត្តាលីស័កនៅផ្ទះក្នុងភូមិតាំងក្រងចំនួន៩គ្រួសារ។