BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកនិងចិនឈានចូលដល់តំណាក់កាលគ្រោះថ្នាក់លើបញ្ហាតៃវ៉ាន់

ថ្ងៃអាទិត្យ, 10 ខែតុលា 2021 09:00  គុន ច័ន្ទរដ្ឋា

ដែនកោះដែលគ្រប់គ្រងដោយខ្លួនឯងបានរំកិលខ្លួនចួលទៅក្នុងជំរៅបញ្ហានៃជម្លោះនិងការប្រកួតប្រជែងរវាងមហាអំណាចទាំង២,ដែលនឹងមានសក្តានុពលធ្វើឲ្យឆាបឆេះនូវភ្លើងសង្រ្គាមយោធាដ៏ធំព្រមទាំងធ្វើឲ្យរបៀបរៀបរយនៃតំបន់ទាំងមូលមានការផ្លាស់ប្តូរ។ យន្តហោះចម្បាំងរបស់ចិន ២៥គ្រឿង យន្ងហោះទម្លាក់គ្រាប់បែកហើយនិងយន្តហោះចម្បាំងដ៏ទៃទៀត បានហោះហើរក្នុងទ្រង់ទ្រាយនៃការគំរាមកំហែងនៅប៉ែកជ្រោយ ខាងចុងនៃកោះតៃវ៉ាន់  ដែលជាការបង្ហាញនូអានុភាពយោធាចំថ្ងៃបុណ្យជាតិរបស់ចិននៅទី១ខែតុលា។

ការជ្រៀតជ្រែកចូលដោយយន្តហោះរាប់សិបគ្រឿងបានបន្តរធ្វើទាំងយប់ទាំងថ្ងៃជាបន្តបន្ទាប់ និងបានកើនឡើងនូវចំនួនយន្តហោះដ៏សន្ធឹកសន្ធាប់រហូតដល់ទៅ៥៦គ្រឿង កាលពីថ្ងៃច័ន្ទ ក្នុងការសាកល្បងហ៊ំព័ទ្ធប្រព័ន្ធការពារដែនអាកាសរបស់តៃវ៉ាន់។ យន្តហោះតៃវ៉ាន់បានប្រញ៉ាប់ប្រញ៉ាល់ហោះឡើងដើម្បីទប់ទល់  ខណៈដែលសហរដ្ឋអាមេរិក បានព្រមានចិនថា “នេះគឺជាសកម្មភាពបង្ករហេតុខាងយោធា”ដែលវានឺង “គាស់រំលើងសន្តិភាពនិងស្ថិរភាពក្នុងតំបន់”។

ចិនមិនបានខ្លបខ្លាចទេ នៅពេលដែលអ្នកត្រួតពិនិត្យចរាចរណ៍ដែនអាកាសតៃវ៉ាន់ម្នាក់បាននិយាយវិទ្យុទាក់ទងទៅកាន់អ្នកបើកបរយន្តហោះចិន អ្នកបើកបរយន្តហោះចិនរូបនោះបានច្រានចោលនូវការចៅទប្រកាន់ ព្រមទាំងបានប្រើនូវពាក្យសំដីអសុរស ដោយជេរម៉ែ មន្រ្តីតៃវ៉ាន់ ។ ខណៈដែលមានភាពតានតឹងដូចនេះប្រឈមឡើង តុល្យភាពនៃអំណាចនៅជុំវិញតៃវ៉ាន់ មានការផ្លាស់ប្តូរដែលនឹងនាំឲ្យជម្លោះដែលមានតាំងពីរាប់ទស្សវត្យរ៍មកហើយ ស្ថិតនៅក្នុងគ្សភាពរោះថ្នាក់ថ្មីមួយ។

នេះគឺជាលើកទី១ ដែលចិនបានប្រើប្រាស់អានុភាពយោធារបស់ខ្លួនដើម្បីគំរាមថានឹងយកតៃវ៉ាន់ ឬក៏ជាការល្បួង ។ សហរដ្ឋអាមេរិកចង់រារាំងមិនឲ្យមានការឈ្លានពានណាមួយ ប៉ុន្តែបានមើលឃើញថាការគ្របដណ្តប់វិស័យយោធារបស់ខ្លួននៅក្នុងទ្វីបអាស៊ីដូចជាមានការរិចរិល។ការប្រុងប្រៀបដើម្បីការពារខ្លួនរបស់តៃវ៉ាន់ហាក់ដូចជាស្ថិតក្នុងសភាពតក់ស្លុត ទោះបីជាពលរដ្ឋរបស់ខ្លួនខិតខំជំនះទៅនឹងការបង្រួបបង្រួមជាមួយចិនដីគោក។

1(1)


 


ថ្ងៃអាទិត្យ, 10 ខែតុលា 2021 09:00  គុន ច័ន្ទរដ្ឋា