ភ្នំពេញ៖ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើងនៅវេលាម៉ោង១៨និង៤០នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះដែលស្ថិតនៅចំណុចផ្ទះលេខ២៣៧២ ផ្លូវលេខ៤៥សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញព្រមទាំងឆេះបំផ្លាញសម្ភារៈប្រើប្រាស់មួយចំនួន។
លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សួងសារ៉ូភេទប្រុសអាយុ ៦៥ឆ្នាំមុខរបរជាមន្ត្រីចូលនិវត្តចំពោះមូលហេតុនៃការឆាបឆេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះបណ្តាលឲ្យឆាបឆេះថ្មបេតុង ដែលមានទំហំ ៤ម៉ែត្រ x ១២ម៉ែត្រខូចខាតសម្ភារៈឆេះកុំព្យូទ័រ មួយគ្រឿងសម្ភារៈមួយចំនួននឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន៤គ្រឿងប្រើប្រាស់ទឹកអស់១ឡានស្មើរនឹង ៤ម៉ែត្រគូប, រថយន្តជំនួយមកទីក្រុងជ្រោយចង្វារ ចំនួន ៤គ្រឿងប្រើប្រាស់ទឹកអស់ ២ឡានស្មេីរនឹង៨ម៉ែត្រគូបទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១៩និង០០នាទីយប់នាថ្ងៃដដែរ៕