BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកលក់ឧទ្ធម្ភាគចក្រ១២គ្រឿងឲ្យអូស្ត្រាលី

ថ្ងៃសៅរ៍, 09 ខែតុលា 2021 10:20  គុន ច័ន្ទរដ្ឋា

រដ្ឋាភិបាលអាមេរិកបានសំរេចលក់ឧទ្ធម្ភាគចក្រសំរាប់វាយប្រហារចំនួន១២គ្រឿងនិងឧបករណ៍អេឡិកត្រូនិកមួយចំនួន ទៅឲ្យអូស្ត្រាលីដែលមានតម្លៃទឹកប្រាក់ជិត១ពាន់ដុល្លារ ,ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រ។ Australia ដែលថ្មីៗនេះបានចុះហត្ថលេខាលើសម្ព័ន្ធភាពយុទ្ធសាស្ត្រការពារជាមួយនឹងអាមេរិក អង់គ្លេស ដើម្បី ប្រឆាំងទៅនឹងការលោតឡើងនៃឥទ្ធិពលរបស់ចិន ត្រូវបានផ្តល់ឲ្យនូវឧទ្ធម្ភាគចក្រ ធុនMH-60R Seahawk ចំនួន១២គ្រឿងនិងយុទ្ធោបករណ៍មួយចំនួនទៀតក្នុងតម្លៃ៩៨៥លានដុល្លារអាមេរិក។

photo_2021-10-09_10-11-02 (1)

ក្រសួងការបរទេសអាមេរិកបាននិយាយថា លោកប្រធានាធិបតី Joe-Biden បាននិយាយប្រាប់សភាថាលោកបានសំរេចក្នុងការលក់នេះ។ ឧទ្ធម្ភាគចក្រនេះអាចបំពេញមុខងារបានច្រើន អាចដាក់ពង្រាយនៅលើនាវាសំរាប់ប្រតិបត្តិការណ៍ប្រឆាំងទៅនឹងនាវាពិឃាតឬក៏នាវមុជទឹក តែក៏អាចបំពេញបេសកកម្មជួយសង្រ្គោះ ចាក់សាំងបន្ថែម និងដឹកជញ្ជូនបានផងដែរ។ក្រសួងការបរទេសបានបន្ថែមទៀតថា អូស្ត្រាលីកីបានសុំទិញផងដែរនូវយន្តហោះ Boeing EA-18G Growler ដែលជាយន្តហោះយោធាទំនើប អាមេរិកក៏បានយល់ព្រម។”អូស្ត្រាលីគឺជាសម្ព័ន្ធមិត្តដែលសំខាន់ជាងគេរបស់យើង នៅប៉ាស៊ីហ្វីកខាងលិច “ ។

អូស្ត្រាលីមានឧទ្ធម្ភាគចក្រ Seahawk ២៤គ្រឿង និង យន្តហោះGrowler ចំនួន១០គ្រឿងរួចទៅហើយ ។កិច្ចព្រមព្រៀងត្រីភាគីដែលបានប្រកាសកាលពីខែមុន រវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី បានផ្តល់ឲ្យអូស្ត្រាលីទទួលបាននូវកម្មវិធីនាវាមុជទឹកដែលដើរដោយឋមពលនុយគ្លេអ៊ែពីសហរដ្ឋអាមេរិក ដែលក្នុងពេលជាមួយគ្នាក៏បានបញ្ចប់កិច្ចសន្យាជាមួយបារាំងផងដែរ។

“ នេះគឺជាទីកន្លែងយុទ្ធសាស្ត្រ នៃអំណាចទាំងនយោបាយនិងសេដ្ឋកិច្ចដែលវាអំណោយផល ជាពិសេសជាងនេះទៅទៀត គឺដើម្បីធានានូវសន្តិភាពនិងនិរន្តរភាពនៃសេដ្ឋកិច្ចក្នុងតំបន់ វាក៏មានផលប្រយោជន៍ដល់សហរដ្ឋអាមេរិកក្នុងការជួយសម្ព័ន្ធមិត្តឲ្យមានភាពរឹងមាំ និងសមត្ថភាពខ្លាំងក្លាក្នងការការពារខ្លួនឯង”


ថ្ងៃសៅរ៍, 09 ខែតុលា 2021 10:20  គុន ច័ន្ទរដ្ឋា