Kabul-(AP)
មន្ត្រីប៉ូលីសម្នាក់បាននិយាយថា មានការផ្ទុះគ្រាប់បែកមួយកាលពីថ្ងៃសុក្រ ក្នុងចំណោមអ្នកថ្វាយបង្គំជនជាតិមូស្លីមនិកាយ Shite ក្នុងព្រះវិហារមួយភាគខាងជើង អាហ្វហ្គានីស្ថាន ដែលបានសម្លាប់ជីវិតមនុស្សនិងរងរបួសយ៉ាងហោចណាស់១០០នាក់ ។មិនទាន់មានក្រុមណាបានបានចេញមុខមកទទួលខុសត្រូវភ្លាមៗក្នុងការផ្ទុះគ្រាប់បែក ដែលបានកើតឡើងនៅក្នុងទីក្រុង Kunduz , ប៉ុន្តែក្រុមអ្នកប្រយុទ្ធនៃក្រុមរដ្ឋអុីស្លាមធ្លាប់មានប្រវត្តិវាយប្រហារទៅលើជនជាតិមូស្លីមភាគតិចនិកាយShite អាហ្វហ្គានីស្ថាន។
Dost Mohammad Obaida មេបញ្ជាការរងបូលីសនៃខេត្ត Kunduz បាននិយាយថា “ភាគច្រើននៃពួកគេត្រូវបានសម្លាប់ “ លោកបាននិយាយថា ការវាយប្រហារនេះអាចកើតមានដោយការបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានចូលទៅបន្លំថ្វាយបង្គំព្រះក្នុងព្រះវិហារ។ “ ខ្ញុំសូមធានាចំពោះបងប្អូន Shiteថា តាលីបង់នឹងរៀបចំដើម្បីធានាសុវត្តិភាពបងប្អូន” ការស៊ើបអង្កេតមួយកំពុងដំណើរការ។
ជាការកត់សំគាល់ចំនួននៃអ្នកស្លាប់ គឺជាចំនួនដ៏ច្រើនចាប់តាំងពីកងទ័ពអាមេរិកនិងណាតូបានដកចេញពីអាហ្វហ្គានីស្ថានកាលពីខែសីហា ហើយពួកតាលីបង់បានចូលកាន់កាប់ប្រទេស។ពួកតាលីបង់បានក្លាយទៅជាមុខសញ្ញានៃពួកISISក្នុងការវាយប្រហារជាបន្តបន្ទាប់ រួមបញ្ចូលទាំងការស្ទាក់បាញ់និងការដាក់គ្រាប់បែកឲ្យផ្ទុះក្នុងព្រះវិហារនាទីក្រុងកាប៊ុលជាដើម។
ការបំផ្ទុះនេះបានកើតឡើងនៅក្នុងអម្លុងពេលនៃការថ្វាយបង្គំព្រះប្រចាំសប្តាហ៍រាល់ថ្ងៃសុក្រក្នុងព្រះវិហារ Godard-e Sayed Abad ។ការថ្វាយបង្គំនាពេលរសៀលថ្ងៃសុក្រគឺជាទំនៀមរបស់សាសនាមូស្លីមប្រចាំសប្តាហ៍ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។ សក្សីម្នាកគឺលោក Ali Rita បាននិយាយថា លោកបានកំពុងថ្វាយបង្គំព្រះនៅពេលដែលគ្រាប់បែកបានបំផ្ទុះឡើង ហើយលោកបានឃើញមានអ្នករងគ្រោះជាច្រើន។
រូបថតនិងវីឌីអូពីកន្លែងកើតហេតុ បានបង្ហញនូវអ្នកជួយសង្រ្គោះបានសែងសាកសពដែលគ្របដោយភួយ ចេញពីព្រះវិហារទៅកានរថយន្តគិលានសង្រ្គោះ។នៅតាមជណ្តើរដែលឡើងទៅកាន់ព្រះវិហារគេឃើញស្នាមដិតដាមទៅដោយឈាម។