BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ករណីក្មេងជំទង់ប្រុសស្រី៥នាក់លង់ទឹកនៅប៉យម៉ាចូវសុទ្ធតែជាបងប្អូនបង្កើតនឺងគ្នាស្លាប់៤រស់តែម្នាក់គត់

ថ្ងៃសៅរ៍, 09 ខែតុលា 2021 07:05  ហេង សំណាង

ព្រះសីហនុ៖ ករណីជួយសង្រ្គោះជនរងគ្រោះដោយករណីលង់ទឹក កាលពីវេលាម៉ោងជាង១៥ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្ត ខេត្តព្រះសីហនុ ត្រូវបានរកឃើញទាំងអស់៥នាក់នៅវេលាម៉ោង០១ និង០០ នាទី រំលងអាធ្រាត្រ ចូលថ្ងៃ ទី៨ ខែតុលា ឆ្នាំ២០ ២១។ 

photo_2021-10-09_06-55-17
 

ក្នុងចំណោមជនរងគ្រោះទាំង៥នាក់ នោះតាមការបកស្រាយពីឪពុកជនរងគ្រោះ ពួកគេសុទ្ធតែបងប្អូនបង្កើតនិងគ្នាដែលមានរាយឈ្មោះដូចតទៅ ៖ ១.ឈ្មោះ ឡេង ឌៀប ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។ 
២.ឈ្មោះ ឡេង សុខជា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សង្គ្រោះបាន)។ 
៣.ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។ 
៤.ឈ្មោះ ឡេង ដាវ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។ 
និង៥.ឈ្មោះឡេង សុជាតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។ 

តាមការបំភ្លឺ របស់ឈ្មោះ ឡេង យ៉ឹង ត្រូវជាឪពុករបស់ឈ្មោះ ឡេង សុខជា បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង០៥នាក់ បានចុះលេងទឹកសមុទ្រនៅ កន្លែងកើតហេតុខាងលើ ក្នុងខណៈពេលនោះ ឈ្មោះ ឡេង ដាវ បានលង់ទឹក បន្ទាប់មកបងប្អូនទាំង០៤នាក់ដែលកំពុងលេងទឹកជាមួយបាននាំគ្នាទៅជួយ ទើបបណ្តាលឱ្យទឹករលកបោកទាញយកទៅតាមទឹកបាត់អស់ ក្នុងនោះឈ្មោះ ឡេង សុខជា ដែលបានពាក់ពោងរូបក្ងាន ត្រូវបានជួយសង្រ្គោះទាន់ពេល។ ចំណែកឯឈ្មោះ ឡេង ឌៀប ក៏ត្រូវបានជួយបានភ្លាមៗដែរ តែបានស្លាប់ក្រោយពី ស្រង់យកមកលើគោក។
 

photo_2021-10-09_06-55-10
 

photo_2021-10-09_06-55-23
 


ថ្ងៃសៅរ៍, 09 ខែតុលា 2021 07:05  ហេង សំណាង