បាត់ដំបង៖ ពលករខ្មែរចំនួន១១នាក់និងជនជាតិថៃម្នាក់ផងដែរ ត្រូវបានទាហានឈុតខ្មៅថៃស្ទាក់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណ:ដែលពួកគេបម្រុងព្យាយាមចូលប្រទេសថៃរកការងារធ្វើដោយខុសច្បាប់។
ការឃាត់ខ្លួននេះធ្វើឡើងនាថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ១២សហការជាមួយតម្រួតការពារព្រំដែនថៃ ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទនៅក្នុងតំណាក់កាលការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ការឃាត់ខ្លួននេះទៀតសោតអនុវត្តលើ៣គោលដៅដែលទី១នៅក្នុងភូមិសាស្ត្រណងច័ន្ទ, គោលដៅទី២នៅចំណុចច្រកទ្វារទី១មុខផ្សារ ហ្គោ លដិនកេតក្នុងឃុំអារញ្ញប្រាថេតនិងគោលដៅទី៣ធ្វើឡើងក្នុងភូមិប៉ារ៉ៃម៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត មានពលករប្រុសស្រីខ្មែរនិងថៃសរុបចំនួន១១នាក់។
ក្រោយការឃាត់ខ្លួនពលករខ្មែរប្រុសស្រីទាំងអស់ត្រូវបានកម្លាំងយោធាថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកអារញ្ញប្រាថេតដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕