BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ចេញដើរកម្សាន្តក្នុងរយ:ពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

ថ្ងៃសុក្រ, 08 ខែតុលា 2021 14:44  ថូ សិរីវឌ្ឍន៍

ភ្នំពេញ៖ រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដែលគិតចាប់ពីថ្ងៃទី៥-៧ខែតុលា ឆ្នាំ២០២១ ទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤.៦៩៧នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។  
ក្រសួងបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះរួមមាន៖ ខេត្តកំពត, កែប, ព្រះសីហនុ, ពោធិ៍សាត់, កំពង់ស្ពឺ, បាត់ដំបង, កំពង់ចាម និងសៀមរាប មានចំនួនភ្ញៀវទេសចរទៅកម្សាន្តចំនួនច្រើន។

091

 

121

 

101

ក្រសួងបន្តថា ថ្ងៃឈប់សម្រាកទី៣នេះគ្រប់គោលដៅទេសចរណ៍ទាំង ២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចររាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១និងទី២ផងដែរ។ ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។ ចំណែកបន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី១និងទី២។ ប៉ុន្តែថ្ងៃទី៣នេះការកក់មានការថមថយខ្លះដោយសារប្រជាជនមួយចំនួនបានវិលត្រឡប់ចូលភ្នំពេញវិញ។ 

111


 

131

 

141

 

151

នៅតាមគោលដៅទេសចរណ៍ទាំងអស់ ក្រុមការងារររដ្ឋបាលរាជធានី-ខេត្តនិងមន្ទីរទេសចរណ៍បានខិតខំប្រឹងប្រែងចុះពិនិត្យ អប់រំណែនាំការអនុវត្តវិធានការ “៣កុំ និង ៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។

ក្រសួងទេសចរណ៍បន្ថែមថា គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរដែលមានចំនួនច្រើននិងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ក្រោមស្ថានភាពភ្លៀងធ្លាក់ជោគជាំនៅតាមតំបន់មួយចំនួន។  
 
សូមជម្រាបថា វិស័យឯកជនរាប់ចាប់ពីប្រតិបត្តិទេសចរណ៍ធំៗដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ រួមទាំងប្រជាពលរដ្ឋ អាជីវករលក់ដូរនៅតាមមូលដ្ឋានផ្ទាល់ពិសេសនៅគោលដៅទេសចរណ៍និងសហគមន៍ទេសចរណ៍មានភាពរីករាយក្នុងការដែល សម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យមានការដើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំនេះ។ ដោយទាំងនេះបង្កើតជាក្តីសង្ឃឹមសម្រាប់ពួកគាត់ក្នុងការបន្តអាជីវកម្មមុខរបរនិងត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរបន្តទៀតនាឱកាសឈប់សម្រាកនានា នៅពេលខាងមុខ៕

  
 

 


 


ថ្ងៃសុក្រ, 08 ខែតុលា 2021 14:44  ថូ សិរីវឌ្ឍន៍