មន្រ្តីអាមេរិកបាននិយាយថា នាវាមុជទឹកអាមេរិកដែលដើរដោយឋាមពលបរិមាណូបានបុកជាមួយនឹងវត្ថុមួយនៅក្រោមបាតសមុទ្រ នៃសមុទ្រទចិនខាងត្បូងក្នុងដែនទឹកអន្តរជាតិ។ នាវិកចំនួន១១នាក់បានរងរបួស ២នាក់រងរបួសធ្ងន់ ព្រមទាំងអ្នកដ៏ទៃទៀតរងរបួសស្រាល គ្រាន់តែបែកមុខនិងមានស្នាមដាច់របួសស្បែក អ្នកទាំងនោះត្រូវបានព្យាបាលនៅក្នុងនាវាមុជទឹកនោះតែម្តង។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ដែលបានផ្តល់នូវសេចក្តីលម្អិតបន្តិចបន្តួច បាននិយាយថាឧប្បត្តិហេតុនេះកើតឡើង៥ថ្ងៃកន្លងមកហើយ។ កងនាវាចរណ៍អាមេរិកប្រចាំសមុទ្រប៉ាស៊ីហ្វីកបាននិយាយថា នាវា USS Connecticut ស្ថិតនៅក្នុងសភាពល្អប្រសើរមានសុវត្តិភាពនិងស្ថិរភាពមានការរងរបួសដែលមិនគំរាមកំហែងដល់អាយុជីវិតនិងនាវាកំពុងតែធ្វើប្រតិបត្តិការណ៍ដោយពេញលេញជាធម្មតា។
ម៉ាស៊ីនរបស់នាវាដែលគេឲ្យឈ្មោះថា ចចកសមុទ្រទនេះពុំមានផលប៉ះពាល់អ្វីទេគឺវានៅមានដំណើរការដូចដើមគេកំពុងតែធ្វើការគណនាកន្លែងខូខាតដ៏ទៃទៀតសេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ដែរថា ការស៊ើបអង្កេតនឹងចាប់ផ្តើមដើម្បីឲ្យដឹងពីមូលហេតុនៃការប៉ះទង្គិចនេះ។
ការបុកនេះកើតមានឡើងចំពេលដែលមានការកើនឡើងកំដៅនៅក្នុងតំបន់និងជួនពេលនាចុងសប្តាហ៍ដែលមានការធ្វើសមយុទ្ធរវាង នាវាផ្ទុកយន្តហោះរបស់អាមេរិកនិងអង់គ្លេសជាមួយនិងជប៉ុន កាណាដា ហុល្លង់ និងញូវហ្សេឡង់ ប៉ែកខាងជើងនៃតៃវ៉ាន់។ សេចក្តីថ្លែងការណ៍ពុំបានគូសបញ្ជាក់នូវទីកន្លែងពិតប្រាកដដែលកើតហេតុនោះទេ ប៉ុន្តែមន្ត្រី២នាក់ក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះ បានជជែកអំពីសេចក្តីលំអិតដែលមិនប្រកាសជាសាធារណបាននិយាយថា វាកើតឡើងនៅក្នុងសមុទ្រទចិនខាងត្បូងខណៈដែលនាវានេះកំពុងធ្វើប្រតិបត្តិកាណ៍ជាធម្មតា។
មន្ត្រីដដែលនោះក៏បាននិយាយថា បន្ទាប់មកនាវាក៏បានចេញដំណើរទៅកំពង់ផែកោះ Guam ពួកគេនិយាយទៀតថាឧប្បត្តិហេតុនេះមិនបានប្រកាសមុនថ្ងៃព្រហស្បត៍ដោយសារហេតុផលសន្តិសុខ។