BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តាលីបង់នៅតែតស៊ូដើម្បីឲ្យមានការទទួលស្គាល់ពីអន្តរជាតិ

ថ្ងៃសុក្រ, 08 ខែតុលា 2021 09:16  គុន ច័ន្ទរដ្ឋា

photo_2021-10-07_16-25-38

Kabul -Afghanistan

ចាប់តាំងពីចូលកាន់កាប់អំណាចក្នងខែសីហា ក្រុមតាលីបង់នៅតែស្វះស្វែងយ៉ាងអស់សង្ឃឹមដើម្បីឲ្យរដ្ឋអេមីរ៉ាត់របស់ខ្លួន មានការទទួលស្គាល់ពីអន្តរជាតិថាជារដ្ឋាភិបាលអាហ្វហ្គានីស្ថានផ្លូវការ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការប៉ុនប៉ងទាំងនោះហាក់ដូចជាមិនបានទទួលផ្លែផ្កាទាល់តែសោះ។ មិនមែនមកពីខ្វះការខំប្រឹងប្រែងនោះទេ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកដឺកនាំតាលីបង់ មានការមមាញឹកយ៉ាងខ្លាំង ដោយមានការជួបជាមួយនឹងមន្ត្រី អង្គការសហប្រជាជាតិ ដែលបានធានាចំពោះពួកតាលីបង់កាលពីខែមុនថា អង្គការនេះនឹងបន្តជួយកម្មវិធីក្នុងប្រទេសនេះ។

តែទោះជាយ៉ាងណាក៏ដោយ អ.ស.ប បានច្រានចោលនូវសំណូមពររបស់ពួកតាលីបង់ក្នុងការឡើងថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្រុមនេះក៏បានជួបជាមួយផងដែរនូវតំណាងរបស់ចក្រភពអង់គ្លេស ដែលបានជំរុញឲ្យពួកគេឲ្យធានាថាជនជាតិអង់គ្លេសនឹងត្រូវបានអនុញ្ញាតិឲ្យចាកចេញពីប្រទេស។ អង់គ្លេសក៏បានលើកផងដែរអំពីរឿងសិទ្ធនារី ក្នុងការជួបប្រជុំជាមួយនឹងតំណាងរបស់តាលីបង់។

មេដឹកនាំរបស់ពួកតាលីបង់ រួមបញ្ចូលទាំងក្រុមមនុស្សសំខាន់ៗដែលស្ថិតនៅក្នុងបញ្ជីរភេវរករអន្តរជាតិ បានបង្ហាញខ្លួននៅពេលដែលមានការដឺកជំនួយមកពីប្រទេស កាតា ចិន អារ៉ាប់អេមីរ៉ាត់ និងអូបេគីស្ថាន មកដល់អាកាសយានដ្ឋាន អន្តរជាតិនាទីក្រុងកាប៊ុល អាមីដ កាហ្សៃ។ ប៉ុន្តែមិនទាន់មានប្រទេសណាមួយក្នុងចំណោមប្រទេសទាំងនោះ បានប្រកាសក្នុងការទទួលស្គាល់ជាផ្លូវការថា ពួកតាលីបង់ជាអ្នកគ្រប់គ្រងផ្លូវការនិងស្របច្បាប់នៃប្រទេសនេះនៅឡើយទេ។

ការទទួលស្គាល់នេះមានសារៈសំខាន់ណាស់ មិនមែនគ្រាន់តែដើម្បីភាពស្របច្បាប់របស់ពួកតាលីបង់ផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ, ប៉ុន្តែពីព្រោះប្រជាជាតិនេះត្រូវបន្តនូវការតស៊ូ បន្ទាប់ពី អ.ស.ប. ,ធនាគារពិភពលោក ហើយនិង អង្គការមូលទានប័ត្រពិភពលោក បានកាត់ផ្តាច់ថវិកាចំនួនជាង៩,៥ ពាន់លាន ដែលជាទ្រព្យសម្បត្តិ ,កម្ចី ,និងមូលនិធិ។ ភាពឯកោនៃវិស័យការទូតរបស់ពួកតាលីបង់នៅពេលនេះ វាហាក់ដូចជាបញ្ច្រាស់ទៅនឹងកាលពី១០ឆ្នាំមុន ដែលគេធ្លាប់បានឃើញក្រុមនេះបានធ្វើដំណើរចុះឡើងនៅក្នុងតំបន់ ដែលជាផ្នែកមួយក្នុងការខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជាមួយអាមេរិក៕


ថ្ងៃសុក្រ, 08 ខែតុលា 2021 09:16  គុន ច័ន្ទរដ្ឋា