ព្រះសីហនុ៖ ករណីក្មេងៗជំទង់ចំនួន០៥នាក់ ដែលបានលង់ទឹកសមុទ្រ ខណៈពេលនាំគ្នាចុះលេងទឹកសមុទ្រនៅចំណុចខាងក្រោមដើមឈើចាំស្នេហ៍ នាតំបន់ពយម៉ាចូវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង៣ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ ខណៈព្យុះរលកសមុទ្រធំៗកំពុងកើតមាន។
ភ្លាមៗមានក្មេង២នាក់ត្រូវបានជួយសង្គ្រោះបានពីសមុទ្រ តែក្មេងស្រីម្នាក់បានស្លាប់ ពេលលើកឡើងពីទឹក ហើយនៅបាត់ខ្លួន៣នាក់ទៀតរកពុំទាន់ឃើញនៅឡើយ។
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនក្រុមការងារ GTVC និងអូប័រចំនួន០២គ្រឿង ដើម្បីចេញស្វែងរកក្មេងរងគ្រោះដែលលង់ទឹកនៅបាត់ខ្លួន០៣នាក់ទៀត និងមិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយទេ។
តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា ក្នុងចំណោមក្មេង២នាក់ដែលស្រង់បាន បច្ចុប្បន្នមានក្មេងស្រីម្នាក់បានស្លាប់ហើយ។ បើតាមសមត្ថកិច្ចឲ្យដឹងថា ក្មេងៗជំទង់ទាំង០៥នាក់ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ៕