BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មនុស្សជាច្រើននាក់ បានបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយផែនដីនៅប៉ាគីស្ថានខាងត្បូង

ថ្ងៃព្រហស្បតិ៍, 07 ខែតុលា 2021 13:31  គុន ច័ន្ទរដ្ឋា

យ៉ាងហោចណាស់ក៏មានមនុស្ស២០នាក់បានបាត់បង់ជីវិតនិងជាច្រើនរយនាក់បានរងរបួស បន្ទាប់ពីមានការរញ្ជួយផែនដីមួយនាព្រឹកព្រលឹមថ្ងៃព្រហស្បត៍នៅប៉ែកខាងត្បូងខេត្ត Balochistan។ យោលទៅតាមការស្ទាបស្ទង់មតិនៃភូគព្ភសាស្ត្រអាមេរិក ការញ្ជួយដីនេះមានកំរិត៥,៧រុិកទ័រ និងមានទំហំ២០គីឡូម៉ែត្រលាតសន្ធឹងលើផ្ទៃដី។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា គ្រោះរញ្ជួយដីនេះបានកើតមានឡើងនៅវេលាទាបភ្លឺថ្ងៃព្រហស្បត៍ខណៈដែល មនុស្សកំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំខេត្ត Nasee Nasar និយាយថា “រហូតមកដល់ពេលនេះមានមនុស្សពី ១៥ទៅ ២០នាក់ បានស្លាប់បាត់បង់ជីវិត “ ចំនួនអ្នកស្លាប់អាចនឹងកើនមានឡើងបន្ថែមទៀត ។មន្រ្តីទាំងឡាយជឿថា ចំនួនអ្នកស្លាប់អាចនឹងកប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីផ្ទះសម្បែងបានដួលរលំនៅពេលដែលមានការញ្ជួួយដី ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក Suhai Anwar Hasmi បាននិយាយថា ស្ត្រីម្នាក់និងកូនក្មេង៦នាក់ស្ថិតនៅក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ ។ ក្នុងការឆ្លើយតបទៅនឹងកិច្ចការប្រឹងប្រែងសង្រ្គោះក្នុងគ្រាមានអាសន្ន បុគ្គលិកពីកងយោធានិងអង្គការស៊ីវិល ត្រូវបានគេអំពាវនាវឲ្យមកជួយធ្វើការសង្រ្គោះ និងបានធ្វើដំណើរឆ្ពោះទៅ Harnai  ដែលជាស្រុកមួយទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ នៅជិតទីរួមខេត្ត Quetta ។

ប្រជាពលរដ្ឋក៏បានខ្នះខ្នែងជួយសង្រ្គោះផងដែរ ទៅតាមលទ្ធភាពរបស់ពួកគេដោយជួយដឹកជញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ។មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់បាននិយាយថា ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងត្រវបានបញ្ជូនទៅកាន់ទីកន្លែងដែលកើតហេតុការណ៍ដើម្បីធ្វើប្រតិបត្តិការណ៍សង្រ្គោះ។ ការរញ្ជួយដីនេះបានធ្វើឲ្យដាច់ចរន្តអគ្គីសនីក្នុងតំបន់ បង្ខំឲ្យបុគ្គលិកពេទ្យប្រើប្រាស់ភ្លើងពិល។ 

មន្ត្រីពេទ្យម្នាក់បានឲ្យដឹងថា ភាគច្រើននៃអ្នករបួសគឺបាក់ឆ្អឹងជំនីរ មនុស្សភាគច្រើនដែលរងរបួសស្រាលត្រូវបានបញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានទទួលបាននូវការសង្រ្គោះបឋម រីឯអ្នករបួសធ្ងន់ចំនួន៤០នាក់ ត្រូវបញ្ជូនទៅQuetta តាមរថយន្តគិលានសង្រ្គោះ។

344(344)


 


ថ្ងៃព្រហស្បតិ៍, 07 ខែតុលា 2021 13:31  គុន ច័ន្ទរដ្ឋា