កំពង់ឆ្នាំង៖ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១ និង០០នាទី កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមសហការពីលោក អ៉ឹម សាលី នាយរងការិយាល័យទី២ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពីបទ ជិះម៉ូតូដុតផាវបោះលើផ្លូវ បង្កអោយឭសម្លេងភ្ញាក់ផ្អើល និង ភ័យខ្លាច តាមដងផ្លូវសាធារណះ ចាប់ពីចំណុចផ្លូវឃុំជ្រៃបាក់ ស្រុករលាប្អៀរ រហូតដល់ចំណុចសួនថ្មី សម្ដេចចៅហ្វាវ៉ាំង(ស៊ីម៉ាក់) ។
ក្រុមក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖
១.ឈ្មោះ ថា ប៊ុនថន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។
២.ឈ្មោះ ម៉ក់ តេងឧត្ដម ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
៣.ឈ្មោះ ភី សៃហៀង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង។
៤.ឈ្មោះ ម៉ន ប៊ុនថេន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង។
ដកហូតវត្ថុតាងមានផាវប្រភេទគ្រាប់បែក(រូបបាល់) ចំនួន៣៦គ្រាប់ ម៉ូតូចំនួន០២គ្រឿង ដែកកេះចំនួន០២ កាបូបដាក់ផាវចំនួន០១។ បច្ចប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីបន្តនិតិវិធី ៕