តាមការរាយការណ៍មន្ត្រីរដ្ឋបាលខេត្តខេត្តសៀមរាប បានអោយដឹងថាក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះសម្រាប់ថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២១ មានភ្ញៀវមកដើរកម្សាន្តតំបន់អង្គរនិងតំបន់ផ្សេងៗទៀតនៃខេត្តចំនួនប្រមាណ ១២.០៩៦ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧.០០០ នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ២.៨០០ នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ២.២០០ នាក់ ។
ក្នុងនោះមានភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន៩៦នាក់ផងដែរ ។
គួរបញ្ចាក់ថារយៈពេល ០២នៃពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី៦ ខែ តុលា ឆ្នាំ២០២១ មានប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដើរកម្សាន្តក្នុងរមណីយដ្ឋាន-សហគមន៍អេកូទេសចរណ៍នានា មានចំនួនប្រមាណ ១៩.១៨២ នាក់ ក្នុងនោះមានរមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១២.០០០ នាក់,រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣.៧០០ នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ៣.៣០០ នាក់ ។
ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៨២ នាក់ ។ ទន្ទីមនោះមានភ្ញៀវទេសចរខ្មែរចំនួនប្រមាណ ២០%អញ្ជើញមកពីបណ្តាខេត្តផ្សេងៗផងដែរ ។