BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជធានី - ខេត្ត ចំនួន ១២ អាចប្រឈម នឹង ជំនន់ ទឹកភ្លៀង  ដោយសារ កម្ពុជា រង ឥទ្ធិពល ព្យុះទី១៧

ថ្ងៃព្រហស្បតិ៍, 07 ខែតុលា 2021 08:21  ហេង សំណាង

 

photo_2021-10-07_08-13-14

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រុងប្រយ័ត្នពីកត្តាអាកាសធាតុដែលនឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ ចាប់ពីថ្ងៃទី៨ខែតុលាដល់ថ្ងៃទី១២ខែតុលា ដោ  យ សារតែកម្ពុជារងឥទ្ធិពលព្យុះ ពីសមុទ្រចិនខាងត្បូងបង្កឱ្យរាជធានី-ខេត្ត ចំនួន ១២ប្រឈម នឹង ជំនន់  ទឹកភ្លៀង ក្នុងនោះមានទាំងរាជធានីភ្នំពេញផងដែរ និងខេត្តខ្លះទៀតជួបបញ្ហាខ្យល់កន្ទ្រាក់ ។

 (https://m.facebook.com/mowramcambodia/photos/a.447801968745048/1715563731968859/)
បើតាមក្រសួង រាជធានី-ខេត្តដែលប្រឈមនឹងឥទ្ធិពលអាកាសធាតុនេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប កោះកុង និងខេត្តព្រះសីហនុ។

មួយវិញទៀត ក្រសួងធនធានទឹកបានបញ្ចាក់ថា សម្រាប់ខេត្តព្រះវិហារ ឧត្ដរមានជ័យ កំពង់ចាម និងត្បូងឃ្មុំ មានភ្លៀងផ្គរ រន្ទះកម្រិតពីមធ្យមទៅខ្លាំង បង្កជាខ្យល់កន្ត្រាក់ ដែលត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសតំបន់មាត់សមុទ្រមានរលកសមុទ្រពីមធ្យមទៅខ្ពស់៕

11-1
photo_2021-10-07_08-17-01
photo_2021-10-07_08-15-32
 


ថ្ងៃព្រហស្បតិ៍, 07 ខែតុលា 2021 08:21  ហេង សំណាង