វាហាក់ដូចជាការស្ទុះស្ទារបស់ប្រទេសមួយដើម្បីសំរួលឡើងវិញនូវការខ្វះខាត បើយោលទៅតាមពាណិជ្ជករដែលបានដឺងច្បាស់អំពីរឿងនេះ ។វិបត្តិឋាមពលនៅក្នុងប្រទេសដែលប្រើប្រាស់ធ្យូងថ្មច្រើនជាងគេដោយសារតែមានតម្រូវការ ពីសហគ្រាសផលិត ,រោងចក្រឧស្សាហកម្ម និងគ្រួសារ បាននាំឲ្យតម្លៃឋាមពលសំរាប់ការប្រើប្រាស់ឡើងថ្លៃខ្ពស់ហួសពីការស្មាន។
ចំនូនដែលគេប៉ាន់ស្មានប្រហែលជា ១លានតោននៃធ្យូងថ្មអូស្ត្រាលលីដែលស្ថិតនៅក្នុងឃ្លាំងក្បែរឆ្នេរសមុទ្ទដែលមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យពីគយចិន ចាប់តាំងពីពេលដែលមានការហាមឃាត់មិនផ្លូវការដែលបានដាក់ចេញពីខែតុលាឆ្នាំមុន ,ក្រុមប្រតិបត្តិពាណិជ្ជកម្មបានឲ្យដឹង។ “ធ្យូងថ្មមួយចំនួនរបស់អូស្ត្រាលីដែលនៅកកស្ទះនៅឯកំពង់ផែចិន បានចាប់ផ្តើមដឹកចូលកាលពីចុងខែមុន…ទោះបីជាភាគច្រើននៃផលិតផលទាំងនោះត្រូវបានបង្វែរដឹកចេញទៅទីផ្សារឥណ្ឌាក៏ដោយ“ ពាណិជ្ជករដែលមានមូលដ្ឋាននៅប្រទេសចិនខាងកើតបាននិយាយ។
ពាណិជ្ជករម្នាកទៀតបាននិយាយថា ការដឹកចេញពីឃ្លាំងមាត់សមុទ្ទជាបន្តទៀត ចូលទៅក្នងប្រទេសនឹងចាប់ផ្តើមនៅអាទិត្យក្រោយនេះ ។អ្នកធ្វើផែនការសេដ្ឋកិច្ចថ្នាក់លើនៃគណកម្មាធិការកែរទម្រង់និងការអិវឌ្ឍន៍ជាតិ មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណូមពរដើម្បីសុំការធ្វើអត្ថាធិប្បាយនោះទេ។ ខណៈដែលចិនបានជម្រុញឲ្យក្រុមហ៊ុនផលិតរ៉ែធំៗ បង្កើនទិន្នន័យ ព្រមទាំងប្រាប់ អ្នកផលិតឋាមពលឲ្យបង្កើនការនូវការនាំចូលឲ្យមានរបៀបរៀបរយត្រឹមត្រូវ ដើម្បីសម្រួលការផ្គត់ផ្គង់ ។
ចិនបានផ្អាកការនាំចូលធ្យូងថ្មពីប្រទេសអូស្ត្រាលី ដែលជាអ្នកផ្គត់ផ្គង់ទី២បន្ទាប់ពីឥណ្ឌូណេស៊ី បន្ទាប់ពីមានជម្លោះការទូតដោយសាររឿងអូស្ត្រាលីបានស្នើរសុំឲ្យអង្គការសុខភាពពិភពលោកធ្វើការស្រាវជ្រាវពីប្រភពដើមនៃជម្ងឺកូវីឌ-19 នៅទីក្រុងវូហាន ។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនធ្យូងថ្ម១លានតោននេះវាស្មើទៅនឹងចំនួនដែលចិននាំចូលក្នង១ថ្ងៃ ដូច្នេះវាប្រាកដជាមិនអាចបំពេញសេចក្តីត្រូវការក្នុងប្រទេសដែលកំពុងជួបនឹងការខ្វះខាតឋាមពលធ្យូងថ្មនេះបានឡើយ ដែលតម្រូវឲ្យចិន ត្រូវតែរកប្រភពថ្មីដែលនាំចូលឬក៏ធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយអូស្ត្រាលីឡើងវិញ។