បេសកជននៅក្នុងតំបន់១រូប បាននិយាយកាលពីថ្ងៃពុធទី ៦ ខែ តុលាថា ប្រទេសអាស៊ានកំពុងធ្វើការពិភាក្សារគ្នាដោយនឹងមិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលនៅក្នុងខែនេះ ដោយសារការខកខានរបស់ពួកយោធា ក្នុងការធ្វើឲ្យមានការរីកចម្រើនលើការព្រមព្រៀងគ្នានៃផែនទីចង្អុលផ្លូវ ដើម្បីធ្វើឲ្យមានឡើងវិញនូវសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Eryvan Yusof បេសកជនពិសេសប្លុកអាស៊ានសំរាប់មីយ៉ាន់ម៉ាបានថ្លែងនៅក្នុងសន្និសិទកាសែតថា “ការមិនមានសកម្មភាពទៅលើផែនការ៥ចំណុច ដែលមីយ៉ាន់ម៉ាបានយល់ព្រមកាលពីខែមេសាជាមួយនឹងសមាគមអាស៊ាន វាស្មើនឹងការដើរថយក្រោយ “។
លោក Eryvan ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រ៊ុយណេ ដែលជាប្រធានអាស៊ានក្នងឆ្នាំនេះ បាននិយាយថា ពួកយោធាភូមាមិនបានឆ្លើយតបដោយផ្ទាល់ចំពោះសំណូមពររបស់លោក ក្នុងការជួបជាមួយនឹងអតីតមេដឹកនាំដែលត្រូវបានគេឃុំឃាំង គឺអ្នកស្រី អូងសាន ស៊ូជី និងត្រូវបានផ្តួលរំលំកាលពីថ្ងៃឬទី ១ខែកុម្ភះ ដោយរដ្ឋប្រហារដឹកនាំដោយមេដឹកនាំយោធា មីង អូងលាំង។
ប៉ុន្តែកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានកាលពីថ្ងៃច័ន្ទ បានសំដែងនូវក្តីអស់សង្ឃឹមអំពីគ្មានការរីកចំរើនអ្វីទាល់តែសោះពីក្រុមប្រឹក្សាររដ្ឋបាលរដ្ឋ(SAC) ដែលគេស្គាល់ថាជាពួកយោធាមីយ៉ាន់ម៉ា។ អ្នកការទូតជាន់ខ្ពស់ ម៉ាលេស៊ី លោកSaifuddin Abdullah បានសេសេរក្នងTweeterថា “ ដោយគ្មានការរីកចម្រើនអ្វីទាល់តែសោះ វាពិបាកណាស់ នឹងឲ្យមានវត្តមានរបស់របស់ប្រធានSAC ក្នុងកិច្ចប្រជុំកំពូលអាស៊ាន “។
លោកបាននិយាដោយទទូចអំពី មីង អូងលាំង នៅក្នុងសភាកាលពីថ្ងៃពុធ ដោយថា “បេសកជនពិសេសអាស៊ានបានធ្វើកិច្ចការដែលមនុស្សអាចធ្វើបាន” ដើម្បីឲ្យមានការរីកចំរើនតាមផែនទីចង្អុលផ្លូវ ។
អ្នកនាំពាក្យយោធាភូមា លោក Zaw Min Tun មិនបានលើកទូរស័ព្ទ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ទេកាលពីថ្ងៃពុធ។