BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរសម្រេចបិទមិនឲ្យប្រជាពលដ្ឋចូលទៅលេងក្នុងបរិវេណទឹកទំនប់អន្លង់ជ្រៃ នៅស្រុកពញាក្រែក

ថ្ងៃពុធ, 06 ខែតុលា 2021 17:45  ហេង សំណាង

photo_2021-10-06_17-33-15 (1)

(ត្បូងឃ្មុំ)៖ កម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ បានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ ដែលមានទីតាំងស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមានការប្រមូលផ្ដុំមនុស្សច្រើន និងមិនសហការក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដើម្បីការពារជំងឺកូវីដ១៩។

បើតាមលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ រូបភាពដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គមឃើញមានមនុស្សយ៉ាងច្រើនកុះករនោះ គឺស្ថិតនៅទំនប់បង្ហៀរទឹកអន្លង់ជ្រៃ ហើយស្ថានភាពនោះ គឺនៅថ្ងៃទី០៥ ខែតុលាម្សិលមិញ។

លោកហាក់ សុខមករា បញ្ជាក់ថានៅថ្ងៃនេះថាក៏មានភ្ញៀវទេសចរបន្ដទៅលេងកម្សាន្ដនៅតំបន់នោះ យ៉ាងច្រើនកុះករដូចកាលពីម្សិលមិញដែរ។ ដោយឃើញស្ថានភាពបែបនេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល ក៏បានចែកនូវម៉ាស់ អាល់កុល ព្រមទាំងផ្សព្វផ្សាយពីវិធានសុខាភិបាលជាបន្ដបន្ទាប់ ប៉ុន្ដែភ្ញៀវទេសចរទាំងអស់នោះ មិនព្រមសហការជាមួយនឹងអាជ្ញាធរនោះឡើយ។

photo_2021-10-06_17-33-16 (2)

photo_2021-10-06_17-33-16

photo_2021-10-06_17-33-17

លោកអភិបាលរងបានបន្ថែមថា ដោយប្រជាពលរដ្ឋមិនព្រមសហការបែបនេះ គិតត្រឹមវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី៦ ខែតុលានេះ អាជ្ញាធរបានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងទឹកនៅទំនប់បង្ហៀរនោះបន្ដទៀត ដើម្បីកាត់បន្ថយចំនួននៃការប្រមូលផ្ដុំនោះ ដែលអាចកើតមានហានិភ័យបានគ្រប់ពេលវេលា ពិសេសការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ទោះបឋីយ៉ាងណាក៏ដោយ ទាំងកម្លាំងអាជ្ញាធរ សមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅលេងកម្សាន្ដនៅទំនប់បង្ហៀរអន្លង់ជ្រៃនោះ ត្រូវសហការអនុវត្តវិធានសុខាភិបាល ព្រមទាំងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅទីតាំងកម្សាន្ដសប្បាយនោះ៕


ថ្ងៃពុធ, 06 ខែតុលា 2021 17:45  ហេង សំណាង